ក្តៅៗ !! MV ថ្មី បទ​ I’m ill របស់​ក្រុម​ចម្រៀង​ស្រីស្អាតHELLOVENUS​ ស៊ិចស៊ី និង​កន្ត្រាក់​អារម្មណ៍​អស់​ទាស់​

ក្រោយ​ពី​បាត់​មួយ​រយៈ​ក្រុម​ចម្រៀង​ស្រី​ដ៏​ស្រស់​​ស្អាត​ និង​​ស៊ិចស៊ី​ក្នុង​ពិភព​ KPOP  ដែល​មាន​ឈ្មោះ​ថា HELLOVENUS ទើប​តែ​បញ្ចេញ​នូវ​ វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា I’m ill កាលពីម្សិលមិញ។

វីដេអូ​ចម្រៀង​ I’m ill កំពុង​តែ​មាន​ចំនួន​អ្នក​ទស្សនា​កើន​ជា​លំដាប់​ចាប់​តាំង​ពី​ពេល​ដាក់​បញ្ចូល​ទៅ​ក្នុង​Youtube មក។ ចម្រៀង​បែប​កន្ត្រាក់​អារម្មណ៍ បូក​ផ្សំ​ជាមួយ​ការ​ក្បាច់​រាំ និង​ការ​សម្តែង​ដ៏​ស៊ិច​ស៊ី ជាពិសេស​សម្រស់​របស់​សមាជិក​ទាំង​អស់​របស់​ HELLOVENUS ធ្វើ​ឲ្យ​អ្នក​​ទស្សនា​មិន​អាច​មើល​រំលង​បាន​តែ​ម្តង។

ទស្សនាវីដេអូចម្រៀង​ទាំង​អស់​គ្នា ៖

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា HELLOVENUS គឺ​ជា​ក្រុម​ចម្រៀង​ស្រី​របស់​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ 2012 មក​ម្ល៉េះ។ ហើយ​សព្វ​ថ្ងៃ​សមាជិក​របស់​ HELLOVENUS មាន​ចំនួន​ 5 នាក់​ គឺ Alice, Nara, Lime, Yooyoung, Seoyoung, Yeoreumដែល​ម្នាក់​ៗ​ សុទ្ធ​សឹង​តែ​ស្រស់​ស្អាត នឹង​ស៊ិចស៊ី៕

អត្ថបទដោយ ៖ Mini Nano
ប្រភព ៖ Youtube & Wikipedia

  • ក្តៅៗ !! MV ថ្មី បទ​ I’m ill របស់​ក្រុម​ចម្រៀង​ស្រីស្អាតHELLOVENUS​ ស៊ិចស៊ី និង​កន្ត្រាក់​អារម្មណ៍​អស់​ទាស់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:វីដេអូ
Tags: