ក្មេង​ប្រុស​​អាយុ 4 ឆ្នាំ​ម្នាក់​​ទូរសព្ទ​ទៅលេខ​​ 911ឲ្យ​ជួយ​​ដោះ​ស្រាយ​​ លំហាត់​គណិត​វិទ្យា​របស់​គេ

យើង​ដឹង​ហើយ​ថា 911 គឺ​ជា​លេខ​​សង្គ្រោះ​បន្ទាន់​ សម្រាប់​អ្នក​ដែល​ជួប​នៅ​រឿង​ឧប្បត្តិហេតុ​ ហើយ​ត្រូវ​ការ​ជំនួយ​បន្ទាន់​។ ប៉ុន្តែ​រឿង​ហេតុ​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ​បាន​កើត​ឡើង​ដោយ ក្មេង​ប្រុស​អាយុ 4 ឆ្នាំ​ម្នាក់​បាន​ទូរសព្ទ​ទៅ​កាន់​លេខ​ 911 ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​របស់​គេ។

ក្មេង​ប្រុស​ម្នាក់​​ឈ្មោះ​ថា Johnny មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ Homework គណិតវិទ្យា​របស់​គេ គេ​បាន​ព្យាយាម​ឲ្យ​គ្រួសារ​របស់​គេ​ជួយ​ប៉ុន្តែ​ដោយ​សារ​ម្នាក់​ៗ ជាប់​រវល់​ក៏​គ្មាន​អ្នក​ណា​អាច​ជួយ​គេ​បាន​នោះ​ទេ។ គេ​ក៏​នឹក​ឃើញ​ដល់​សម្ដី​របស់​ម្តាយ​គេ​ដែល​បាន​ប្រាប់​ថា ត្រូវ​ទូរសព្ទ​ទៅ​នរណា​ម្នាក់​ បើ​សិន​ជា​មាន​បញ្ហា​ ឬ​ត្រូវ​ការ​ឲ្យ​គេ​ជួយ។ ហេតុ​ដូចនេះ​ហើយ​គេ​ក៏​សម្រេច​ចិត្ត​ ទូរសព្ទ​ទៅ​កាន់ 911 ដើម្បី​ស្វែង​រក​ជំនួយ​ក្នុង​ការ​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​របស់​គេ។

ភ្នាក់ងារ​ដែរ​ទទួល​ទូរសព្ទ 911 មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​ក្មេង​ប្រុស​ម្នាក់​នោះ​បាន​សំណូមពរ​ឲ្យ​គាត់​ជួយ​ដោះ​​ស្រាយ​លំហាត់​គណិតវិទ្យា​របស់​គេ។ ហើយ​គាត់​កាន់​ភ្ញាក់​ផ្អើល​ថែម​ទៀត​នៅ​ពេល​ដែល​ដឹង​ថា​ក្មេង​ប្រុស​ដែរ​ទូរសព្ទ​មក​ទើប​តែ​មាន​អាយុ 4 ឆ្នាំ​ប៉ុណ្ណោះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ដើម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​សន្ទនា​គ្នា​រវាង​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​ និង ក្មេង​ប្រុស​អាយុ 4 ឆ្នាំ​ដែល​បាន​សុំ​ឲ្យ​ជួយ​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​របស់​គេ​​ ៖

ប្រែសម្រួលដោយ ៖ Mr DEE
ប្រភព ៖ បរទេស
​​​

  • ក្មេង​ប្រុស​​អាយុ 4 ឆ្នាំ​ម្នាក់​​ទូរសព្ទ​ទៅលេខ​​ 911ឲ្យ​ជួយ​​ដោះ​ស្រាយ​​ លំហាត់​គណិត​វិទ្យា​របស់​គេ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: