ចង់​ឈ្នះការប្រកួត​ Canon Photomarathon ​អត់? តោះ!​ ស្ដាប់​គន្លឹះ​សំខាន់​ៗ​ពី​អ្នក​ជំនាញ​

ថ្ងៃ​អាទិត្យ ទី៩​ ខែ​កញ្ញានេះ ការ​ប្រកួត​ថតរូប​ប្រចាំ​ឆ្នាំ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា Canon Photomarathon 2016 ចាប់​ផ្តើម​ហើយ។ បេក្ខជន​ចូលរួម​ប្រកួត​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់ច្រើន​សន្ធឹក​សន្ធាប់ និង ដំណើរ​ទស្សនកិច្ច​ថតរូប Photo Clinic ទៅ​កាន់​ប្រទេស​ជប៉ុន។

 

ដើម្បី​ឈ្នះ​ការ​ប្រកួត​ អ្នក​ចូលរួមត្រូវដឹង​ចំណុច​មួយ​ចំនួន​ដូច​ជា​ ការ​យល់​ពី​​ប្រធាន​បទ ​​បច្ចេកទេស​ថត​របស់​អ្នក​ ដូចជា​​​ការ​ប្រើ​ពន្លឺ​, ទំហំ​រូប​​, ទី​តាំង, ​ការ​បែង​ចែក​ពណ៌​ផ្ទៃ​មុខ​ក្រោយ​ និង​បច្ចេកទេស​កាន់​កាមេរ៉ា​ជា​ដើម។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Miller Snap ដែល​មាន​បទ​ពិសោធន៍​ជាង​៦ឆ្នាំ​ ក្នុង​វិស័យ​ថត​រូប​។ សព្វ​ថ្ងៃ​លោក​មាន​មុខ​ងារ​ជា​អ្នក​ថត​រូប​​ និង​ជា​គ្រូ​បង្រៀន​ផ្នែក​ថត​រូប​នៅ​Canon Imaging Academy​ (CIA) ហើយ​លោក​ក៏​នឹង​ចូលរួម​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ Canon Photomarathon 2016នេះ​ផង​ដែរ​។

 

លោក Miller ​ក៏​បាន​​បញ្ជាក់​បន្ថែម​ដែរ​ថា​គណៈកម្មការ​ទាំង​បី​នាក់​​នឹង​កាត់​សេចក្ដី​អាស្រ័យ​លើ២​ចំណុច ​​គឺ​ តើ​រូប​របស់​អ្នក​ត្រូវ​​​នឹង​លក្ខខណ្ឌ​ប្រកួត​ហើយ​ឬ​នៅ​​?​ តើ​រូប​នោះ​មាន​គុណ​ភាព​ល្អ​ឬ​ទេ? កុំ​ភ្លេច​ថា​ទោះ​បី​ជា​រូប​របស់​អ្នក​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ តែ​បើ​សិន​វា​​ខុស​នឹង​ប្រធាន​បទ​ក៏​មិន​ជាប់​ជ័យ​លាភី​ដែរ។​ដូច​នេះ​អ្នក​ចូល​រួម​ត្រូវ​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ឈ្នះ​ក្នុង​ការ​ប្រកួត​។

 

ចង់​ដឹង​កាន់​តែ​ច្បាស់​សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

 

 

Canon PhotoMarathon 2016 ជា​ព្រឹត្តិការណ៍​ប្រកួត​ថត​រូប​ដ៏​ធំ​ដែល​​​នឹង​ធ្វើ​ឡើង​​នៅ​កោះ​ពេជ្រ អគារ G និង H ចាប់​ពី​ម៉ោង​ ៧:០០ ព្រឹក​ ដល់​ ម៉ោង​ ៩:០០​យប់​ ថ្ងៃ​ទី​៩ តុលា​ ឆ្នាំ​២០១៦។

 

ចង់​ឈ្នះការប្រកួត​ Canon Photomarathon ​អត់? តោះ!​ ស្ដាប់​គន្លឹះ​សំខាន់​ៗ​ពី​អ្នក​ជំនាញ​

 

អត្ថបទៈ យ៉ារិទ្ធ