ចាប់​បុរស​ម្នាក់ ដែល​វាយ​អ្នក​កាត់​ក្បាល​លោកតា «​ស្រុះ​»​ភ្នំ​ដោះ​ក្រមុំ​ ​

ខេត្តមណ្ឌលគិរី ៖ កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី០៧ តុលាឆ្នាំ២០១៦នេះ បានធ្វើការស្រាវជ្រាវយ៉ាងទាន់ហន់ ដោយរកឃើញមុខសញ្ញាម្នាក់ ដែលបានធ្វើសកម្មភាពវាយបំបាក់ក្បាលរូបសំណាកលោកតា «ស្រុះ» នៅលើភ្នំដោះក្រមុំ បន្ទាប់ពីមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃដដែលនោះ ។
ជនសង្ស័យឈ្មោះផន ឌឿង អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ(ជាអតីតគ្រូបង្រៀន និងជាមនុស្សវិកលចរិកផងដែរ) ។
ជនស្ស័យបានឆ្លើយថា ខ្លួនពិតជាបានវាយរូបសំណាកលោកតាប្រាកដមែន កាលពីវេលាម៉ោងប្រហែល០៦ល្ងាចថ្ងៃទី០៦ តុលា ។ ទោះបីជាយ៉ាងណា ចំពោះមូលហេតុពិតប្រាកដ ដែលបុរសវាយបំបាក់រូបសំណាកលោកតាស្រុះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈកំពុងសួរនាំបន្ថែមទៀត ៕

ចាប់​បុរស​ម្នាក់ ដែល​វាយ​អ្នក​កាត់​ក្បាល​លោកតា «​ស្រុះ​»​ភ្នំ​ដោះ​ក្រមុំ​ ​