អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

​ប៉ុស្តិ៍​ទូរទស្សន៍​ផ្លូវការ​គ្រប់គ្រង​ដោយ​រដ្ឋ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ បាន​ផ្សព្វផ្សាយ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ នូវ​សេចក្តី​ប្រកាស​មួយ​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​អាច​នឹង​កើត​មាន​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​រុ​ស្ស៊ី​ ជាមួយ​ប្រទេស​លោក​ខាងលិច​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ ខណៈ​ការ​ប្រកាស​ដូច្នេះ​ គឺ​កើតឡើង​ក្រោយ​មាន​ស្ថានការណ៍​តានតឹង​ខ្លាំង​ឡើងៗ​ ពាក់ព័ន្ធ​នឹង​វិបត្តិ​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​ ដែល​មានការ​ពង្រាយ​កងកម្លាំង​យោធា​ និង​សព្វាវុធ​រៀងៗ​ខ្លួន​ រវាង​មហាអំណាច​រុ​ស្ស៊ី​ និង​មហាអំណាច​អា​មេ​រិ​ក​ ។​

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខអាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

​សារព័ត៌មាន​ Metro​ របស់​អង់គ្លេស​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ឲ្យ​ដឹង​ថា​ លោក​ Vladimir​ Putin​ ប្រធានាធិបតី​រុ​ស្ស៊ី​ បាន​ស្នើ​ច្បាប់​មួយ​ដើម្បី​ព្យួរ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បោះបង់​ចោល​នូវ​សារធាតុ​ Plutonium​ សម្រាប់​ចម្រាញ់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ រវាង​ទីក្រុង​ Moscow​ និង​ទីក្រុង​ Washington​ កាលពី​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៦​ ។​

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខអាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

​មន្ត្រី​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ លេណដ្ឋាន​ក្រោម​ដី​ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ​សម្រាប់​ផ្តល់​សុវត្ថិភាព​ដល់​មនុស្ស​ចំនួន​១២​លាន​នាក់​ ដែល​ជា​ការ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចំនួន​ប្រជាជន​រស់នៅ​ទីក្រុង​ Moscow​ ទាំងអស់​ ។​

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

​សមាគម​ត្រួតពិនិត្យ​កងកម្លាំង​យោធា​ (Arms​ Control​ Association)​ បាន​អះអាង​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី​ បាន​និង​កំពុង​បញ្ជូន​ក្បាល​គ្រាប់​យុទ្ធសាស្ត្រ​ច្រើន​ជាង​ ១​ ៥០០​គ្រាប់​ ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចំនួន​ ២០០​គ្រឿង​ ទៅ​៣០០​គ្រឿង​ ជាមួយនឹង​គ្រាប់​មី​ស៊ី​ល​ ព្រមទាំង​ប្រព័ន្ធ​ដឹក​ជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​កាន់តែ​ទំនើបៗ​ច្រើន​លើសលប់​ជាង​ការ​ចាំបាច់​ឆ្ងាយ​ណាស់​ ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​រៀងៗ​ខ្លួន​ ។​

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

​តាម​ការ​ប៉ាន់ស្មាន​ នា​ពេល​បច្ចុប្បន្ន​ មហាអំណាច​រុ​ស្ស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ប្រមាណ​ជិត​ ១០​ ០០០​គ្រាប់​ និង​មហាអំណាច​អា​មេ​រិ​ក​ ព្រមទាំង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​អង្គការ​ NATO​ (​អង់គ្លេស​ និង​បារាំង​)​ មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ប្រមាណ​ជាង​ ១៣​ ០០០​គ្រាប់​ ។​

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

​គ្រាប់បែកនុយក្លេអ៊ែរ​ ជា​គ្រាប់បែក​ ឬ​ជា​អាវុធ​ដ៏​មាន​កម្លាំង​ខ្លាំងក្លា​បំផុត​ ត្រូវ​បាន​ផលិត​ចេញ​ជា​រូបរាង​មុនគេ​បង្អស់​ដោយ​សហរដ្ឋអាមេរិក​ (​ដំណើរការ​កម្មវិធី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​១៩៣៩)​ និង​បាន​ពិសោធន៍​សាកល្បង​ដំបូង​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​១៩៤៥​ ។​ ឥទ្ធិពល​មហិមា​របស់​គ្រាប់បែកនុយក្លេអ៊ែរ​ ត្រូវ​បាន​គេ​ស្គាល់​ និង​ដឹង​ឮ​ពិតប្រាកដ​នោះ​ គឺ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​យក​ទៅ​ទម្លាក់​នៅ​លើ​ទីក្រុង​ Hiroshima​ និង​ Nagasaki​ ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​១៩៤៥​ ធ្វើ​ឲ្យ​មហាអំណាច​ជប៉ុន​ចុះចាញ់​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​២​ជា​ស្ថាពរ​ ៕​

អាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខអាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខអាសន្នហើយ ! រុស្ស៊ីប្រកាសថា អាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសលោកខាងលិច នៅពេលឆាប់ៗខាងមុខ

Related

Loading...