Google ដាក់​គោលដៅ​វាយលុក​ទីផ្សារ​ស្មាតហ្វូន​ថ្មី Pixel របស់​ខ្លួន​ឱ្យ​បាន ៤លាន​គ្រឿង​ត្រឹមចុង​​ឆ្នាំ០១៦នេះ​ (មានវីដេអូ)

សូមទស្សនាវីដេអូ ៖ 

ទើបតែថ្មីៗនេះ ក្រុមហ៊ុន Google បានសម្ពោធសមិទ្ធ ផលជាស្មាតហ្វូនត្រកូល Pixel ថ្មីដំបូងរបស់ខ្លួនម្ដងពីរម៉ូដែលគឺ Google Pixel និង Google Pixel XL។ ស្មាតហ្វូនឈ្មោះថ្មីរបស់ Google ទាំងពីរម៉ូដែល នឹងមានលក់តាមទីផ្សារមួយចំនួនក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ ឥឡូវនេះ ក្រុមហ៊ុន Google បានសម្រេចចិត្តចុងក្រោយ ដោយនឹងបង្កើនលទ្ធភាពលក់ Google Pixel ឱ្យដាច់បានច្រើនជាងស្មាតហ្វូនត្រកូល Nexus របស់ក្រុមហ៊ុនកន្លងទៅ ពោលគឺបានកំណត់ដាក់គោលដៅលក់ឱ្យបាន ៤លានគ្រឿងនៅដំណាច់ឆ្នាំ ២០១៦។

Google ដាក់​គោលដៅ​វាយលុក​ទីផ្សារ​ស្មាតហ្វូន​ថ្មី Pixel របស់​ខ្លួន​ឱ្យ​បាន ៤លាន​គ្រឿង​ត្រឹមចុង​​ឆ្នាំ០១៦នេះ​ (មានវីដេអូ)

យោងតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ Digitime ឱ្យដឹងថា ក្រុមហ៊ុនមានគម្រោងលក់ស្មាតហ្វូន Google Pixel ឱ្យបានក្នុងចំនួនពី ៣ ទៅ ៤លានគ្រឿងនៅចុងឆ្នាំ២០១៦ នេះ ដែលជាតួលេខធំមួយសម្រាប់ប្រវត្តិទីផ្សាររបស់ខ្លួន។

Google ដាក់​គោលដៅ​វាយលុក​ទីផ្សារ​ស្មាតហ្វូន​ថ្មី Pixel របស់​ខ្លួន​ឱ្យ​បាន ៤លាន​គ្រឿង​ត្រឹមចុង​​ឆ្នាំ០១៦នេះ​ (មានវីដេអូ)

ក្រុមហ៊ុនស្វែងរុករកខ្នាតយក្សនេះ បានសម្ពោធស្មាតហ្វូនត្រកូលថ្មី Pixel ដំបូងចំនួនពីរម៉ូដែលគឺ Google Pixel មានទំហំ ៥អ៊ីញកម្រិត 1080p និងម៉ូដែល Google Pixel XL មានអេក្រង់ ៥,៥អ៊ីញកម្រិត QHD។ ក្រៅពីនេះ Pixel និង Pixel XL មានលក្ខណៈសម្បត្តិដូចគ្នាដូចជា៖ បំពាក់ឈីប Snapdragon 821, RAM 4GB, 32/128GB, កាមេរ៉ាក្រោយទំហំ 12MP ថតវីដេអូនិងរូបបានច្បាស់ ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat។ ចំណុចខុសគ្នាផ្សេងទៀតក្រៅពីអេក្រង់គឺនៅលើថាមពលថ្ម។ Pixel មានថ្ម 2770mAh ហើយ Pixel មានថ្ម 3450mAh៕

Google ដាក់​គោលដៅ​វាយលុក​ទីផ្សារ​ស្មាតហ្វូន​ថ្មី Pixel របស់​ខ្លួន​ឱ្យ​បាន ៤លាន​គ្រឿង​ត្រឹមចុង​​ឆ្នាំ០១៦នេះ​ (មានវីដេអូ) Google ដាក់​គោលដៅ​វាយលុក​ទីផ្សារ​ស្មាតហ្វូន​ថ្មី Pixel របស់​ខ្លួន​ឱ្យ​បាន ៤លាន​គ្រឿង​ត្រឹមចុង​​ឆ្នាំ០១៦នេះ​ (មានវីដេអូ)

ប្រភព ៖ thephnompenhtimes

  • Google ដាក់​គោលដៅ​វាយលុក​ទីផ្សារ​ស្មាតហ្វូន​ថ្មី Pixel របស់​ខ្លួន​ឱ្យ​បាន ៤លាន​គ្រឿង​ត្រឹមចុង​​ឆ្នាំ០១៦នេះ​ (មានវីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: