មើល​តាម​ផ្កាយ​រណប សណ្ឋាន​ព្យុះ​សាហាវ​ បំផុត​កំពុង​បក់​ទៅ​អាមេរិក ជា​រូប​ក្បាល​បិសាច​ញញឹម​ (មានវីដេអូ)

សូមទស្សនាវីដេអូ ៖ 

ទិសដៅរបស់ព្យុះ Hurricane Matthew ដែលកំពុងបក់ទៅរកឆ្នេរភាគខាងកើត នៃសហរដ្ឋអាមេរិកនោះ ពេលនេះត្រូវគេក្រុមស្រាវជ្រាវអវកាស NASA បញ្ជូនរូបភាពដែលថតបានពីផ្កាយរណបមកឲ្យមើលឃើញថាសណ្ឋា នព្យុះដ៏សាហាវបំផុតមួយនេះ មានរូបរាងដូចជាក្បាលបិសាចមួយគួរឲ្យខ្លាច ដែលកំពុងញញឹមមកកាន់ផ្កាយរណបវិញ ។

មើល​តាម​ផ្កាយ​រណប សណ្ឋាន​ព្យុះ​សាហាវ​ បំផុត​កំពុង​បក់​ទៅ​អាមេរិក ជា​រូប​ក្បាល​បិសាច​ញញឹម​ (មានវីដេអូ)

ឥទ្ធិពលព្យុះ Hurricane Matthew ត្រូវគេរំពឹងទុកថា នឹងកើនដល់កម្រិត៤ (កម្រិតកំណត់ព្យុះទាំងអស់មាន៥) ពេលវាបក់ដល់ភាគខាងត្បូងនៃសហរដ្ឋអាមេរិក ជាហេតុធ្វើឲ្យរដ្ឋបាលសហព័ន្ធប្រកាសជម្លៀសប្រជាជនជាង២លាននាក់ ចេញពីផ្លូវរបស់ព្យុះដ៏កំណាចនេះ ។

មើល​តាម​ផ្កាយ​រណប សណ្ឋាន​ព្យុះ​សាហាវ​ បំផុត​កំពុង​បក់​ទៅ​អាមេរិក ជា​រូប​ក្បាល​បិសាច​ញញឹម​ (មានវីដេអូ)

ដោយឡែកប្រទេស Haiti ដែលស្ថិតនៅក្នុងតំបន់សមុទ្រ Caribbean វិញ ទទួលរងការវាយប្រហារដ៏អាក្រក់បំផុតមួយ ពីខ្យល់ព្យុះ Matthew នេះ ដែលវាបានសម្លាប់មនុស្សអស់៣៣៩នាក់ កម្ទេចផ្ទះអស់ជាង៣២០០ខ្នង ធ្វើឲ្យមនុស្សជាង១៥០០០នាក់ភៀសខ្លួន ដោយវាជាការវាយប្រហារគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយ គិតចាប់ពីការរញ្ជួយដីលើកមុនមក ។

មើល​តាម​ផ្កាយ​រណប សណ្ឋាន​ព្យុះ​សាហាវ​ បំផុត​កំពុង​បក់​ទៅ​អាមេរិក ជា​រូប​ក្បាល​បិសាច​ញញឹម​ (មានវីដេអូ)

គួរបញ្ជាក់ថា នេះជាទិន្នន័យដែលស្រង់ចេញពីប្រទេស Haiti ប៉ុណ្ណោះ តែជាក់ស្ដែងនៅមានប្រទេសជាច្រើនទៀត ក្នុងតំបន់ Caribbean នោះ ដែលរងផលប៉ះពាល់ពីព្យុះនេះដូចគ្នា គ្រាន់តែមិនខ្លាំងដូចនៅ Haiti ។

សូមរម្លឹកថា កាលពី៦ឆ្នាំមុន ឆ្នាំ២០១០ រញ្ជួយដីកម្រិត៧វ៉ិចទ័រ បានវាយប្រហារប្រទេស Haiti ឲ្យធ្លាក់ខ្លួនក្លាយជាប្រទេសដ៏ក្រមួយ ព្រមទាំងសម្លាប់មនុស្សអស់ជាង៣១ម៉ឺននាក់ទៀត ហើយបំផ្លាញសាលារៀនអស់៣៩៧៨កន្លែងទៀត ដោយឡែក៦ឆ្នាំក្រោយនេះវិញ Haiti ស្គាល់គ្រោះធម្មជាតិដ៏ខ្លាំងបំផុតមួយទៀត នោះគឺព្យុះ Hurricane Matthew បក់ក្នុងកម្រិត៤ ដោយបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ៕

ប្រភព ៖ kqube

  • មើល​តាម​ផ្កាយ​រណប សណ្ឋាន​ព្យុះ​សាហាវ​ បំផុត​កំពុង​បក់​ទៅ​អាមេរិក ជា​រូប​ក្បាល​បិសាច​ញញឹម​ (មានវីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: