ពស់មួយក្បាលពុលស្លាប់ភ្លាមៗ ក្រោយខាំសុដន់តារាម៉ូដែលម្នាក់

6 Videos


កាលពីពេលថ្មីៗនេះ វីដេអូដ៏រន្ធត់មួយត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតចែកចាយបន្តគ្នា ដែលបង្ហាញពីសកម្មភាពប្រឡែងគ្នាលេងរវាងតារាម៉ូដែលម្នាក់ និង ពស់មួយក្បាល ។

ពស់មួយក្បាលពុលស្លាប់ភ្លាមៗ ក្រោយខាំសុដន់តារាម៉ូដែលម្នាក់

យោងតាមសារព័ត៌មាន គេបានដឹងថា តារាម៉ូដែលនៅក្នុងវីដេអូនោះមានឈ្មោះថា Orit Fox ជនជាតិអ៊ីស្រាអែល កំពុងតែប្រឡែងលេងនឹងសត្វពស់មួយក្បាល ដើម្បីផ្តិតយករូបថតចែកជូនអ្នកគាំទ្រ ។ ចៃដន្យ ស្របពេលដែលនាងដាក់សត្វពស់នោះ ទៅក្បែរដើមទ្រូងដ៏ធំរបស់នាង សត្វពស់នោះក៏បានខាំនាងតែម្តង ដែលធ្វើឲ្យនាងស្រែកកញ្ជ្រោល យ៉ាងខ្លាំង រហូតខាងក្រុមអ្នកថតចេញមុខចាប់ពស់នោះចេញ ហើយនាងក៏ត្រូវបានបញ្ចូលទៅមន្ទីរពេទ្យ ដើម្បីចាក់ថ្នាំបង្ការ ។ ឯសត្វពស់មួយក្បាលនោះវិញ ស្រាប់តែមានប្រតិកម្មចម្លែក រួចក៏ដាច់ខ្យល់ស្លាប់ ហើយបើតាមការពិនិត្យ សត្វពស់មួយក្បាលនោះ គឺស្លាប់ដោយសារតែពុលជាតិស៊ីលីកូន ដែលនៅជាប់ដើមទ្រូងតារាម៉ូដែលរូបនោះ ៕

ពស់មួយក្បាលពុលស្លាប់ភ្លាមៗ ក្រោយខាំសុដន់តារាម៉ូដែលម្នាក់ពស់មួយក្បាលពុលស្លាប់ភ្លាមៗ ក្រោយខាំសុដន់តារាម៉ូដែលម្នាក់ពស់មួយក្បាលពុលស្លាប់ភ្លាមៗ ក្រោយខាំសុដន់តារាម៉ូដែលម្នាក់ពស់មួយក្បាលពុលស្លាប់ភ្លាមៗ ក្រោយខាំសុដន់តារាម៉ូដែលម្នាក់

ថាវរិទ្ធ (ប្រភព ៖ ឌាយលី ម៉ែល)