​ទិញ​អាវ​ក្នុង ឲ្យ​កូនស្រី​លើកដំបូង ៖ រឿង​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​

​ទិញ​អាវ​ក្នុង ឲ្យ​កូនស្រី​លើកដំបូង ៖ រឿង​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​

​តើ​កូន​ស្ត្រី​អ្នក មាន​អាយុ​ប៉ុន្មាន​ហើយ​? ១០ ឆ្នាំ​ហើយ​ឬ​នៅ​?

ជា​ការពិត​ណាស់ អាយុ​ប៉ុន​នេះ អ្នក​ប្រហែលជា​មាន​ការ​ខ្មាស់អៀន ហើយ​មិន​សូវ​ហ៊ាន​និយាយ ជាមួយនឹង​កូនស្រី អំពី​រូបរាងកាយ​ឡើយ​។ យ៉ាងណាមិញ វា​ជា​អ្វី​ដែល​អ្នក ចៀស​មិន​ផុត​នោះ​ទេ​។​

​ការទិញ​ខោអាវ​ក្នុង​លើកដំបូង​ឲ្យ​នាង ប្រហែលជា​ពិបាក និង​មាន​ភាពស្ទាក់ស្ទើរ ក្នុង​ការនិយាយ​ជា​មួយ​កូន​។

ដូច្នេះ គន្លឹះ​ខាងក្រោម​នេះ ប្រហែលជា​មាន​ប្រយោជន៍ សម្រាប់​អ្នក​ម្តាយ​ដូចជា​អ្នក​ហើយ ៖

១. នាំ​កូន​ទៅ​ទិញ ហើយ​ជ្រើសរើស​ឲ្យ​សម​នឹង​រាងកា​យរបស់​គេ​
២. កុំ​បង្អាប់​អំពី​ទំហំ ឬ​រូបរាង​សុដន់​របស់​នាង​
៣. កុំ​នាំ​អ្នកដទៃ​ទៅ​ជាមួយ ពីព្រោះ វា​អាច​ធ្វើឲ្យ​នាង​ខ្មាស់អៀន​
៤. កុំ​ថតរូប នៅ​ថ្ងៃ​ដែល​នាំ​នាង​ទៅ​ទិញ​ខោអាវ​ក្នុង​
៥. ទិញ​ផលិតផល​ដែល​ល្អ ហើយ​កុំឲ្យ​លេចចេញ​ជា​រូបរាង​សុដន់ ដូច​មនុស្ស​ស្រី​ពេញវ័យ​ឲ្យសោះ ចាប់ផ្តើម​ដោយ​ការទិញ​អាវ​ក្នុង​រាបស្មើ​ធម្មតាៗ​សិន​ទៅ​
៦. កុំ​និយាយ​រឿង​នេះ​ប្រាប់​អ្នកដទៃ នៅ​ចំពោះមុខ​នាង​៕

ប្រភព ៖ Thebreastlife
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។