អ៊ិន សុភិន ត្រៀមជប់លៀងទទួលសមាជិកថ្មី!

6 Videos


ទឹកចិត្តឪពុកដែលមានចំពោះកូន គឺវាធំធេងណាស់កាត់ថ្លៃមិនបានឡើយ ទោះបីជាកូនធ្លាប់ធ្វើខុស ឬក៏ធ្លាក់ខ្លួនដល់កម្រិតណាក៏ដោយ ក៏នៅតែជាសាច់ឈាមមិនបោះបង់ មិនប្រកាន់ថាកូនធ្លាប់បំពានមកលើខ្លួនយ៉ាងណានោះទេ ដូចយើងដឹងហើយថា «កាត់ទឹកមិនដាច់ កាត់សាច់ក៏មិនបាន»។

អ៊ិន សុភិន ត្រៀមជប់លៀងទទួលសមាជិកថ្មី!

ជាក់ស្ដែង ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន នៅតែទទួលយក ភិន សុដាលីស ទោះបីជានាងធ្លាប់សាងកំហុសឆ្គងមកលើខ្លួនយ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុនណ្ណោះ ឪពុកប្រកបព្រហ្មវិហាធម៌រូបនេះ បានត្រៀមធ្វើពិធីជប់លៀងដ៏ធំមួយសម្រាប់ស្វាគមន៍ចៅស្រីសំណព្វចិត្តនៅពេលដែលគេមានអាយុ ១ខែទៀតផង។

អ៊ិន សុភិន ត្រៀមជប់លៀងទទួលសមាជិកថ្មី!

បន្ថែមពីលើនេះ លោក អ៊ិន សុភិន ក៏បានបង្ហើបប្រាប់ទៀតដែលថា លោកបានចេញថ្លៃមន្ទីរពេទ្យចំនួន ៥០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីទុកជាកាដូស្វាគមន៍សមាជិកថ្មីនៃគ្រួសាររបស់លោកទៀតផង ។ លើសពីនេះទៀត ម្ចាស់ផលិតកម្មមហាហង្សរូបនេះ ក៏បាននិយាយទៀតថា លោកពិតជាស្រឡាញ់ចៅស្រីរបស់លោកខ្លាំងណាស់  ហើយលោកនឹងព្យាយាមធ្វើជាជីតាដ៏ល្អមួយរូបផងដែរ៕ BeBe

អ៊ិន សុភិន ត្រៀមជប់លៀងទទួលសមាជិកថ្មី!