មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!

6 Videos


នៅប៉ុន្មានថ្ងៃខាងមុខនេះ តារាសម្តែងរូបស្រស់ធ្មេញច្រពើស មាន សូនីតា ត្រៀមនិងថតរឿងថ្មី ដោយចាប់ដៃគូរជាមួយលោក អ៊ុន សិទ្ធា នៅក្នុងរឿងភាគស្ថានីយទូរទស្សន៍ស៊ីធីអិនរឿង «សម្បត្តិបុរស» ។ នេះជាខ្សែរឿងទីបីនៅក្នុងឆ្នាំ ២០១៦ នេះ ។

មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!

គេនៅចាំបានថា មាន សូនីតា ធ្លាប់សម្តែងប៉ះគ្នាជាមួយលោកអ៊ុន សិទ្ធា នៅក្នុងរឿង «នាយឡប់ជំពប់ ស្នេហ៍» ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីពាន់ ភួងបុប្ជា ដែលកាលណោះរឿងនេះទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន ។

មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!

ក្រោយពីខកខានសម្តែងមួយរយៈពេលវែងមក ពេលនេះតារាទាំងពីរដួងត្រៀមលេចមុខ រួមគ្នានៅក្នុងរឿងភាគ «សម្បត្តិបុរស» ។ ក្រៅពី មាន សូនីតា លោក អ៊ុន សិទ្ធា ក៏មានតារាវ័យក្មេង គីម ច័ន្ទ បូណ៌មី និងលោកប៊័ររី រួមជាមួយតារាស្រីប្រុសវ័យក្មេងជាច្រើនដួងទៀត ។

មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!

រឿងនេះដែរជាស្នាដៃនិពន្ធរបស់អ្នក ស្រីពាន់ ភួងបុប្ជា។ក្រោយពីអាក់ខានសម្តែងរឿងមួយរយៈចុងក្រោយនេះ មាន សូនីតា បានលេចមុខជាបន្ត បន្ទាប់នៅក្នុងរឿងភាគ ដែលមានដូចជារឿងបណ្តឹង «ខ្មោចស្រីទាំងប្រាំ» និង រឿង «ស្នេហ៍ស្វ័យគុណបួន» ជា ដើម ។

មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!

នៅពេលទំនេរពីការងារសិល្បៈ មាន សូនីតា បានចំណាយពេលជាមួយ និង ការឆ្នៃម៉ូដសម្លៀកបំពាក់ថ្មីៗដែល ធ្វើពីក្រម៉ាខ្មែរ ហើយពេលនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យនិងមិត្តភក្តិក្នុងសិល្បៈផងដែរ ៕ ចេនី

មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!មាន សូនីតា ប៉ះជាមួយលោក អ៊ុន សិទ្ធា ក្នុងរឿង «សម្បត្តិបុរស»!