អ្នក​នឹង​ជួប​បញ្ហា​៦​យ៉ាង​បើ​អ្នក​ផឹក​ទឹក​មិន​បាន​គ្រប់គ្រាន់​

young teenager drinking water after exercise.

អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ថា​ ការ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ពិត​ជា​មាន​ផលប្រយោជន៍​ល្អ​ សម្រាប់​សុខភាព​ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​​ដឹង​ពី​ផល​វិបាក​ដែល​កើត​ចេញ​ពី​ការ​បរិភោគ​ទឹក​មិន​គ្រប់គ្រាន់​នោះ​ទេ​។ ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ហា​៦​យ៉ាង​ដែល​អ្នក​​នឹង​ប្រឈម​វា​ ប្រសិន​បើ​អ្នក​បរិភោគ​ទឹក​មិន​បាន​គ្រប់​គ្រាន់​។

១. អ្នក​អាច​នឹង​មាន​បញ្ហា​សុខភាព​

ការ​បរិភោគ​ទឹក​បាន​ច្រើន​នឹង​ជួយ​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​​កើត​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​ រោគសញ្ញា​មហារីក និង​គាំង​បេះដូង​ជា​ដើម​។

២. ការ​រំលាយ​អាហារ​ក្នុង​ខ្លួន​អ្នក​មាន​ការ​យឺតយ៉ាវ​

វេជ្ជបណ្ឌិត​ Howard Murad បាន​បង្ហាញ​ការ​រក​ឃើញ​នៃ​ការ​សិក្សា​របស់​លោក​ក្នុង​សៀវភៅ​The Secret Water ដែល​បោះពុម្ព​ក្នុង​ឆ្នាំ​២០១០​ថា​ អត្រា​នៃ​ការ​រំលាយ​អាហារ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​មាន​ផ្សំ​ទៅ​ដោយ​ជាតិ​ទឹក​ច្រើន​។ ដូចនេះ​ហើយ​ផ្ទុយ​មក​វិញ​បើ​ខ្វះ​នូវ​ជាតិ​ទឹក​នោះ​ ការ​រំលាយ​អាហារ​ក្នុង​ខ្លួន​អ្នក​នឹង​មាន​ភាព​យឺតយ៉ាវ ដែល​ការណ៍​អ្នក​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ទៀត​ផង​ដែរ​។

៣. អ្នក​នឹង​ត្រូវ​ប្រើ​ការ​គិត​ច្រើន​ជាង​មុន​ដើម្បី​ធ្វើ​ការងារ​​ដូចគ្នា​ដែល​អ្នក​ធ្លាប់​តែ​ចំណាយ​ពេល​គិត​តិច​តួច​

នៅ​ឯ​វិទ្យាស្ថាន​Psychiatry នៃ​មហាវិទ្យាល័យ​King’s college ទីក្រុង​ឡុងដុង​ នា​ឆ្នាំ​២០១០ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ​ក្នុង​ចំណោម​ក្មេង​ជំទង់​ពីរ​នាក់​ ​ម្នាក់​បរិភោគ​ទឹក​គ្រប់គ្រាន់ និង​ម្នាក់​ទៀត​ខ្វះ​ជាតិ​ទឹក​ ដែល​ត្រូវ​ធ្វើ​កិច្ចការ​ដូច​គ្នា​ អ្នក​ទាំងពីរ​អាច​ធ្វើ​បាន​ដូច​គ្នា​ ប៉ុន្តែ​អ្វី​ដែល​កត់សម្គាល់​នោះ​ក្មេង​ជំទង់​ដែល​ខ្វះ​ជាតិ​ត្រូវ​ប្រើ​ពេល​​ក្នុង​ការ​គិត​ ​ច្រើន​ជាង​ក្មេង​ម្នាក់​ទៀង​ដែល​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​។

៤.​អ្នក​នឹង​បរិភោគ​ច្រើន​ជា​មុន​

ការ​សិក្សា​មួយ​របស់​វិទ្យាស្ថាន​សម្រាប់​សុខភាព​សាធារណៈ និង​ការ​ស្រាវជ្រាវ​ពី​ទឹក​​ ឆ្នាំ​២០១០​ ដែល​បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស​ពេញវ័យ​៤៥​នាក់​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​បរិភោគ​ទឹក​ពីរ​កែវ​(ចំណុះ​០.០៦​លីត្រ​ក្នុង​មួយ​កែវ​) រាល់​មុន​ពេល​អាហារ​នោះ​ នឹង​ស្រូប​យក​កាឡូរី​តិច​ជាង​អ្នក​ដែល​ផឹក​ទឹក​តិច​ ហើយ​ជា​លទ្ធផល​រយៈពេល​យូរ​ អ្នក​បរិភោគ​ទឹក​គ្រប់គ្រាន់​ មិន​សូវ​ឃ្លាន​ និង​អាច​ស្រក​គីឡូ​ ស្រប​ពេល​ដែល​អ្នក​​ដែល​មិន​សូវ​សម្បូរ​ជាតិ​ទឹក នឹង​ទទួល​បាន​លទ្ធផល​ផ្ទុយ​ពី​នេះ​។

៥. អ្នក​នឹង​មើល​ទៅ​ជ្រីវជ្រួញ​ជាង​មុន

វេជ្ជបណ្ឌិត​Murad ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ទឹក​ធ្វើ​ឲ្យ​ស្បែក​តឹង​ល្អ​ មិន​មាន​ភាព​ជ្រីវជ្រួញ​ និង​សម្បុរ​ស្រស់​ស្អាត ដូច​នេះ​ បើ​អ្នក​បរិភោគ​ទឹក​មិន​បាន​គ្រប់គ្រាន់​ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ផ្ទុយ​ពី​នេះ​។

៦. អ្នក​នឹង​មាន​អារម្មណ៍​មិន​សូវ​ល្អ​

ក្នុង​ឆ្នាំ​២០០៩​ អ្នក​ស្រាវជ្រាវ​នៅ​ Tufts University នៅ​Medford រដ្ឋ​Massachusetts បាន​សាកល្បង​ដោយ​ឲ្យ​បុរស​ និង​ស្ត្រី​មួយ​ចំនួន​ធ្វើ​លំហាត់​ប្រាណ​៦០​ទៅ​៧០​នាទី​ ដោយ​មិន​ឲ្យ​ផឹក​ទឹក​គ្រប់គ្រាន់​ពី​ដំបូង​ និង​មួយ​ចំនួន​ទៀត​ផឹក​ទឹក​គ្រប់គ្រាន់​។ លទ្ធផល​បង្ហាញ​ថា​ អ្នក​ដែល​ផឹក​ទឹក​មិន​បាន​គ្រប់គ្រាន់​ មាន​អារម្មណ៍​ហត់​ខ្លាំង​ ច្របូកច្របល់​ ខឹង​ និង​ធុញថប់​ជាដើម។​
ដោយសារ​តែ​ទឹក​មាន​សារប្រយោជន៍​យ៉ាង​សំខាន់​ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​ព្យាយាម​ និង​បង្កើត​ទម្លាប់​ក្នុង​ការ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​សុខភាព​របស់​​អ្នក​ និង​ដើម្បី​ជៀសវាង​នូវ​បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើ​ផង​ដែរ។

ប្រែ​សម្រួល៖ Sophany
ប្រភព​៖
​​​​​​​​​​​​

  • អ្នក​នឹង​ជួប​បញ្ហា​៦​យ៉ាង​បើ​អ្នក​ផឹក​ទឹក​មិន​បាន​គ្រប់គ្រាន់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: