ឃើញ​កូនស្រី​ប្លែក​ មាន​ក្លិន​មិនស្រួល​ សួរចុះ​សួរឡើង​ ទើបដឹងថា​«តា ហុឹម​» រំលោភ​អស់​៥ដង ទៅហើយ​..

ខេត្តស្វាយរៀង៖ ស្រីប្រកាន់ប្រុសប្រកែក មានបុរសអនាថា ម្នាក់វ័យ៧០ឆ្នាំជាប់ចោទពីបទចាប់រំលោភសេពសន្ធវៈ លើក្មេងស្រីដែលមានសតិមិនគ្រប់ម្នាក់ អាយុ១២ឆ្នាំ រហូតដល់៥លើកទើបបែកធ្លាយ ពេលម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចនគរបាលឲ្យចាប់ខ្លួន។ សមត្ថកិច្ចឲ្យថា ជារឿងស៊ើបអង្កេត មិនអាចចាប់ខ្លួនបានទេ រង់ចាំសមត្ថកិច្ចស្រាវជ្រាវរកសាក្សី និងភស្តុតាងមកដាក់បន្ទុកសិន ហេតុនេះទើបធ្វើឲ្យក្រុមគ្រួសារនិងប្រជាពលរដ្ឋខកចិត្តយ៉ាងខ្លាំង និងបានស្វះស្វែងរកអ្នកសារព័ត៌មានឲ្យជួយអន្តរាគមន៍ចុះផ្សាយនាល្ងាចថ្ងៃទី០៦ តុលា ២០១៦នេះ។

ឃើញ​កូនស្រី​ប្លែក​ មាន​ក្លិន​មិនស្រួល​ សួរចុះ​សួរឡើង​ ទើបដឹងថា​«តា ហុឹម​» រំលោភ​អស់​៥ដង ទៅហើយ​..

ករណីចោទប្រប្រកាន់នេះ មន្ត្រីនគរបាលឃុំក្រោលគោ បានឲ្យដឹងថា ក្រុមគ្រួសារកុមារីរងគ្រោះ បានចោទប្រកាន់បុរសអនាថាម្នាក់ឈ្មោះ តា ហ៊ឹម អាយុ៧០ឆ្នាំ រស់នៅខាងមុខសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ ដើរសុំទាន និងបោសសម្អាតសាលាឃុំ យកប្រាក់ទិញបាយហូប។ ពីបទចាប់រំលោភសេពសន្ធវៈទៅលើកុមារីរងគ្រោះឈ្មោះ ទ.ស.ឃ. អាយុ១២ឆ្នាំ ដែលមានសតិមិនប្រក្រតីផង រស់នៅភូមិស្វាយចេកឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ថាបានចាប់រំលោភ កាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី៣តុលា ២០១៦ នៅចំណុចខាងក្រោមគល់ស្ពានក្រោលគោ ប៉ែកខាងកើត ព្រំប្រទល់ខេត្តព្រៃវែង-ស្វាយរៀង ខាងលិចផ្សារក្រោលគោ ចម្ងាយជាង២០០ម៉ែត្រ។

ហើយរហូតមកដល់ថ្ងៃទី៤ តុលា ២០១៦ វេលាម៉ោង៨និង០០នាទីព្រឹក ទើបម្តាយជនរងគ្រោះមកប្តឹង ហើយគ្មានសាក្សី ឬភស្តុតាងអ្វីដើម្បីដាក់បន្ទុកជនសង្ស័យឡើយ វាជារឿងស្រីប្រកាន់ប្រុសប្រកែក និងជារឿងស៊ើបអង្កេត សមត្ថកិច្ចមិនអាចចាប់ខ្លួនបានឡើយ។ ចំណែកក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង ធ្វើកោសល្យវិច័យវិញបានឲ្យដឹងថា កុមារីរងគ្រោះ ពិតជាមានដាច់សន្ទះព្រហ្មចារីពិតប្រាកដមែន ក៏ប៉ុន្តែពុំមែនទើបតែដាច់ថ្មីៗនោះទេ គឺដាច់យូរមកហើយ គ្រាន់តែមានសភាពហើមប្រដាប់ភេទប៉ុណ្ណោះ និងមិនទាន់បានចេញលិខិតបញ្ជាក់ការធ្វើកោសល្យវិច័យឲ្យសមត្ថកិច្ចដែរ។ រហូតមកដល់ថ្ងៃទី០៦ តុលាម្សិលមិញនេះ ទើបប្រាប់ថា កោសល្យវិច័យ បើសមត្ថកិច្ចចង់បានត្រូវធ្វើសំណើសុំទើបគ្រូពេទ្យចេញកោសល្យវិច័យឲ្យ។

បើតាមស្ត្រីឈ្មោះ នេត មុំ អាយុ៥២ឆ្នាំ ត្រូវជាម្តាយកុមារីរងគ្រោះបានឲ្យដឹងថា កាលពីពេលកើតហេតុគាត់មិនបានដឹងទេ គឺនៅវេលាម៉ោង៦និង០០នាទីល្ងាច ជិតយប់ថ្ងៃទី៣ តុលានោះ ទើបគាត់បានដឹង ដោយឃើញកូនស្រីមានសភាពទ្រុឌទ្រោមប្លែក សើមប្រឡាក់ខោ និងធំក្លិនស្អុយ ក៏មានចម្ងល់សួរកូន ទើបកូនប្រាប់ថា តាហ៊ឹមនៅក្រោលគោចាប់រំលោភ នៅក្រោមស្ពានក្រោលគោ កាលពីម៉ោង៣និង០០រសៀល។ ហើយនិយាយទៀតថា តាហ៊ឹមបានចាប់រំលោភ៥ដងហើយ និងបានគម្រាមថា បើហ៊ាននិយាយប្រាប់គេ គាត់នឹងសម្លាប់ចោល ទើបនាងមិនហ៊ាននិយាយប្រាប់។

មូលហេតុដែលកុមារីរងគ្រោះត្រូវ គេចាប់រំលោភ ដោយទី១មានសតិមិនសូវល្អ និងតែងតែដើរចេញពីផ្ទះមកផ្សារក្រោលគោ ដើម្បីសុំលុយអ្នកផ្សារទិញនំញ៉ាំ។  រីឯជនសង្សយ័ក៏ជាជនអានាថាដើរសុំទាន នៅផ្សារក្រោលគោដែរ និងជួយបោសសម្អាតសាលាឃុំក្រោលគោ។ ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំនៅភូមិជាមួយកុមារីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុរូបគេជិះកង់តាមផ្លូវជាតិលេខ១ដល់ចំណុចស្ពានក្រោលគោ បានឃើញ តាហ៊ឹមជាជនសង្សយ័ដឹកដៃ កុមារីរងគ្រោះដើរចូលក្រោមស្ពាននោះ ក៏ប៉ុន្តែមិនដឹងថាធ្វើអីទេ ខ្លួនជិះកង់ទៅផ្សារក្រោលគោរកទិញអីញាំ។

ចំពោះក្រុមគ្រួសារកុមារីរងគ្រោះបាននិយាយថា ពួកគាត់ខកចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ចស្រុកស្វាយជ្រំ ពួកគាត់ទៅប្តឹងគឺទាមទារឲ្យសរសេរពាក្យបណ្តឹង ហើយមិនចាត់ការ រហូតរូបគាត់ស្វះស្វែងរកអ្នកសាព័ត៌មានជួយអន្តរាគមន៍ទើបចុះសាកសួរ និងឲ្យយកកូនទៅមន្ទីរពេទ្យខេត្តធ្វើកោសល្យវិច័យ ហើយទុកឲ្យជនសង្សយ័ដើរយ៉ាងព្រងើយ។ ចំណែកប្រជាពលរដ្ឋវិញនិយាយថា ពួកគាត់បានឮថា ជនសង្សយ័បានចាប់ក្មេងស្រីរំលោភអស់ជាច្រើននាក់មកហើយ ជាពិសេស ក្មេងស្រីសតិមិនសូវគ្រប់។ ស្ត្រីជាម្តាយគាត់ជាស្ត្រីមេម៉ាយមានតែកូនស្រីម្នាក់នេះគត់ មានជីវភាពក្រីក្រលំបាក បានសំណូមពរសុំឲ្យអង្គការមនុស្សធម៌ជួយផ្គត់ផ្គង់ និងព្យាបាលកូនរបស់គាត់ផង។

ប្រជាពលរដ្ឋបានសំណូមពរ សុំឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្សយ័ដាក់ពន្ធនាគារ ដើម្បីកុំឲ្យដើរចាប់ក្មេងស្រីរំលោភទៀត៕
ឃើញ​កូនស្រី​ប្លែក​ មាន​ក្លិន​មិនស្រួល​ សួរចុះ​សួរឡើង​ ទើបដឹងថា​«តា ហុឹម​» រំលោភ​អស់​៥ដង ទៅហើយ​..

ប្រភព៖ VD7

  • ឃើញ​កូនស្រី​ប្លែក​ មាន​ក្លិន​មិនស្រួល​ សួរចុះ​សួរឡើង​ ទើបដឹងថា​«តា ហុឹម​» រំលោភ​អស់​៥ដង ទៅហើយ​..已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: