កាប់បុរសចំណាស់ម្នាក់៦កាំបិត​ របួស​ពេញខ្លួន​ ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​ចាប់ចង​វាយ​ទ្រោមខ្លួន

ខេត្តកណ្ដាល៖  វេលាម៉ោង០៤និង០០នាទីថ្ងៃទី៧តុលា២០១៦នៅចំណុចកើតហេតុៈភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយជនរងគ្រោះឈ្មោះម៉ៅ ឆែមភេទប្រុសអាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនល្មើសដែលឃាត់ខ្លួនឈ្មោះអ៊ុក សុខ ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិតារាបដូនសឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសតិមិនប្រក្រតី) ។

កាប់បុរសចំណាស់ម្នាក់៦កាំបិត​ របួស​ពេញខ្លួន​ ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​ចាប់ចង​វាយ​ទ្រោមខ្លួន

ប្រភពឲ្យដឹងថា វេលាកើតហេតុខាងលើជនល្មើសបានកាន់កាំបិតផ្គាក់ចំនួន០២(កាន់ដៃសងខាង)ទៅឈរឡូឡានៅមុខផ្ទះជនរងគ្រោះ លឺដូចនេះជនរងគ្រោះក៍បានចុះមកមើល ពេលនោះស្រាប់តែជនល្មើសបានកាប់ជនរងគ្រោះចំនួន០៦កាំបិត ៖ ចំក្បាលចំនួន០២កាំបិតដេរចំនួន១៤ថ្នេរ ស្មាខាងស្ដាំចំនួន០១កាំបិតដេរចំនួន០២ថ្នេ រខ្នងដៃខាងស្ដាំ០១កាំបិតដេរចំនួន០៦ថ្នេរ កែងដៃខាងស្ដាំចំនួន០១កាំបិតដេរ ចំនួន០៦ថ្នេរ និងចុងចិញ្ចើមខាងឆ្វេងចំនួន០១កាំបិត ដេរចំនួន០២ថ្នេរ ។

ភ្លាមៗនោះក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចាប់ជនល្មើសចងដៃ ចងជើង ទុកនៅក្នុងបរិវេណផ្ទះរបស់ខ្លួន និងបានប្រើអំពើហិង្សាទៅលើជនល្មើសបណ្តាលអោយមានរបួសស្នាមហូរឈាម ជាំភ្នែកខាងស្ដាំ ហើមកំភួនជើងខាងស្ដាំ រយះប្រអប់ដៃខាងស្ដាំដេរចំនួន០៦ថ្នេរ ។ក្រោយពីកើតហេតុ រួចក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅព្យាបាលរបួសនៅផ្ទះលោកមេភូមិតារាបដូនស ហើយជនរងមិនបានបឹ្តងមកសមត្ថកិច្ចនោះទេ។

កាប់បុរសចំណាស់ម្នាក់៦កាំបិត​ របួស​ពេញខ្លួន​ ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​ចាប់ចង​វាយ​ទ្រោមខ្លួន

រហូតដល់វេលាម៉ោង៦និង៣០នាទី ទើបកំលាំងប៉ុស្តិ៍គគីរទទួលបានពត៌មានពីរឿងហេតុខាងលើ ក្រោយពីទទួលបានពត៌មាន កំលាំងប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំជនល្មើសមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

កាប់បុរសចំណាស់ម្នាក់៦កាំបិត​ របួស​ពេញខ្លួន​ ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​ចាប់ចង​វាយ​ទ្រោមខ្លួន

កាប់បុរសចំណាស់ម្នាក់៦កាំបិត​ របួស​ពេញខ្លួន​ ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​ចាប់ចង​វាយ​ទ្រោមខ្លួន

កាប់បុរសចំណាស់ម្នាក់៦កាំបិត​ របួស​ពេញខ្លួន​ ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​ចាប់ចង​វាយ​ទ្រោមខ្លួន

ប្រភព៖ VD7

  • កាប់បុរសចំណាស់ម្នាក់៦កាំបិត​ របួស​ពេញខ្លួន​ ត្រូវ​អ្នកភូមិ​ឡោមព័ទ្ធ​ចាប់ចង​វាយ​ទ្រោមខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: