​​ឧកញ៉ា​ទៀ ​វិចិត្រ ​បញ្ចុះតម្លៃ​កាណូត​កម្សាន្ត​ល្បឿន​លឿន​តាម​កោះ​​ទាំង​ទៅ​និង​មក​ត្រឹម​១២​ដុល្លារ​

​​ឧកញ៉ា​ទៀ ​វិចិត្រ ​បញ្ចុះតម្លៃ​កាណូត​កម្សាន្ត​ល្បឿន​លឿន​តាម​កោះ​​ទាំង​ទៅ​និង​មក​ត្រឹម​១២​ដុល្លារ​
ក្រុងព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូត កម្ពុជា បានប្រកាសថា ដើម្បីទាក់ទាញដល់ ភ្ញៀវជាតិ និង អន្តរជាតិ ក្នុងការធ្វើដំណើរកម្សាន្តតាមកោះនានានៃប្រទេសកម្ពុជា ជាពិសេសកោះរ៉ុង និង កោះរ៉ុងសន្លឹម ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ទៅ ក្រុមហ៊ុនលោកបានសម្រេចបញ្ចុះតម្លៃសេវាដឹកជញ្ជូនភ្ញៀវតាមកាណូតលឿន ទៅកោះរ៉ុង និង កោះរ៉ុងសន្លឹម ក្នុងតម្លៃទាំងទៅនិងមកត្រឹមតែ១២ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ដែលទាំងនេះលោកបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពី២ម៉ោងមុន ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ។ ហើយនេះក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិបន្ថែមទៀត ក្នុងការទៅដើរកម្សាន្តនៅតាមបណ្ដាកោះនានារបស់ប្រទេសកម្ពុជា ដែលជួយឲ្យបណ្ដាកោះទាំងនោះកាន់តែអ៊ូរអរ ជាពិសេសបានជួយពង្រីកមុខរបរ និងបង្កើនចំណូលបន្ថែមដល់ពលរដ្ឋដែលរស់នៅតាមតំបន់កោះទាំងនោះ៕

ប្រភព៖ kqube

  • ​​ឧកញ៉ា​ទៀ ​វិចិត្រ ​បញ្ចុះតម្លៃ​កាណូត​កម្សាន្ត​ល្បឿន​លឿន​តាម​កោះ​​ទាំង​ទៅ​និង​មក​ត្រឹម​១២​ដុល្លារ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: