ចាប់​បាន​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ ហ្វីលីពីន​ សម្លាប់​មនុស្ស ​៤០​ នាក់​ កាល​ពី​ខែ​មុន​

ចាប់​បាន​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ ហ្វីលីពីន​ សម្លាប់​មនុស្ស ​៤០​ នាក់​ កាល​ពី​ខែ​មុន​
កងកម្លាំងសន្តិសុខរបស់ប្រទេស ហ្វីលីពីន បានចាប់ខ្លួនបុរស ៣ នាក់ ជាអ្នកបំផ្ទុះគ្រាប់បែកក្នុងផ្សារកាលពីខែមុន សម្លាប់មនុស្ស ៤០ នាក់ ដែលជាភូមិកំណើតរបស់ប្រធានាធិបតី រ៉ូទ្រីកូ ឌូតឺតេ ហើយអ្នកទាំងនោះ មានទំនាក់ទំនងនឹងក្រុម ISIS ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្វីលីពីន និយាយថា បុរសទាំង៣នាក់នោះ គឺជាក្រុមមូស្លីមជ្រុលនិយម ត្រូវបានចាប់ខ្លួនត្រង់ចំណុចឆែកឆេរ រួមជាមួយនឹងគ្រឿងផ្ទុះមួយចំនួន ព្រមទាំងរកឃើញវីដេអូមួយ ដែលបញ្ជាក់ថា ពួកគេមានបំណងចងសម្ពន្ធភាពជាមួយក្រុម ISIS ។ ប៉ូលិសមានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា បុរសទាំង៣នាក់ គឺជាភេរវជន បានបំផ្ទុះគ្រាប់បែកពីរគ្រាប់ក្នុងទីក្រុង ដាវ៉ាវ ដែលជាភូមិកំណើតរបស់លោកប្រធានាធិបតី និងជាកន្លែងដែលលោក ឌូតឺតេ កាន់ដំណែងជាអភិបាលក្រុង ២២ ឆ្នាំ ។

ក្នុងពេលគ្រាប់បែកផ្ទុះ លោកប្រធានាធិបតី ក៏ស្ថិតនៅទីក្រុង ដាវ៉ាវ ដែរ ប៉ុន្តែលោកមិននៅកន្លែងដែលគ្រាប់បែកផ្ទុះឡើយ ។ រដ្ឋមន្ត្រីការពារជាតិ និយាយថា ការបំផ្ទុះគ្រាប់បែក ធ្វើឡើងក្នុងបំណងរំខានយារយីដល់ស្ថានភាពក្នុងប្រទេស និងមានបំណងទាក់ទាញចំណាប់អារម្មណ៍ពីក្រុម ISIS ព្រមទាំងបង្វែរយុទ្ធនាការបង្ក្រាបក្រុម អាប៊ូសាយ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់ ISIS ។

ភ្នាក់ងារស៊ើបអង្កេត ហ្វីលីពីន ជឿថា មនុស្សយ៉ាងតិច ១០ នាក់ ចូលរួមក្នុងការបំផ្ទុះគ្រាប់បែកក្នុងផ្សាររាត្រីទីក្រុង ដាវ៉ាវ ដោយពួកគេមានបំណងបោកគ្រាប់បែកដៃជាច្រើនគ្រាប់ប្រសិនបើផែនការបំផ្ទុះក្រាប់បែកនាពេលនោះបរាជ័យ ។ កាំភ្លើង, គ្រឿងផ្ទុះ និងគ្រាប់បែកច្នៃជាច្រើន ត្រូវបានរកឃើញ ក្នុងការឆ្មក់ចូលផ្ទះមួយខ្នងនៅថ្ងៃសុក្រនេះ ជាផ្ទះរបស់ឪពុកបុរសម្នាក់ ដែលត្រូវបានចាប់ខ្លួននៅចំណុចឆែកឆេរ ក្នុងខេត្ត មីនដាណាវ ។

ប្រភព៖ kqube, Reuters

  • ចាប់​បាន​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ ហ្វីលីពីន​ សម្លាប់​មនុស្ស ​៤០​ នាក់​ កាល​ពី​ខែ​មុន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: