២៦ឆ្នាំ​មក​​នេះ ប្រជាជន​សរុប ១៨​លាន​នាក់ ​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​​ រុស្ស៊ី ទៅ​រស់​នៅ​ប្រទេស​ផ្សេង​ទៀត ទាំងមិន​ដឹង​មូល​ហេតុ

២៦ឆ្នាំ​មក​​នេះ ប្រជាជន​សរុប ១៨​លាន​នាក់ ​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​​ រុស្ស៊ី ទៅ​រស់​នៅ​ប្រទេស​ផ្សេង​ទៀត ទាំងមិន​ដឹង​មូល​ហេតុ
(មូស្គូ)៖យោងតាមរបាយការណ៍ថ្មីមួយ ដែលទើបចេញ ក្រោយរបាយការណ៍របស់រដ្ឋ Rosstat បានឲ្យដឹងថា ប្រជាជនយ៉ាងហោចណាស់ពី ១៣ ទៅ ១៨លាននាក់ បានធ្វើចំណាកស្រុកចេញពី ប្រទេសរុស្ស៊ី ទៅរស់នៅប្រទេសផ្សេងៗទៀត ដូចជា អាល្លឺម៉ង់, អ៉ីស្រាអែល, និងសហរដ្ឋអាមេរិក ជាដើម គិតចាប់ពីឆ្នាំ ១៩៨៩-២០១៥។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។

របាយការណ៍ថ្មីនេះ បានចេញផ្សាយក្រោយពីរបាយការណ៍ Rosstat របស់រដ្ឋរុស្ស៊ី ចេញផ្សាយកាលពីពេលថ្មីៗនេះថា ប្រជាជនរុស្ស៊ីតែ ៤.៥លាននាក់ប៉ុណ្ណោះ ដែលបានចាកចេញពីប្រទេសនេះ ទៅរស់ប្រទេសនានាខាងលើ ដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តអាមេរិក ដោយក្នុងនោះបានបញ្ជាក់ថា ក្នុង រយៈពេល ២៦ឆ្នាំចុងក្រោយនេះ ប្រជាជនដែលធ្វើចំណាកស្រុកមាន ៧៥០,០០០នាក់ ទៅអាល្លឺម៉ង់, ១៥០,០០០នាក់ទៅ អ៉ីស្រាអែល, ១១០,០០០នាក់ទៅអាមេរិក, និងមួយចំនួនទៀត ទៅកាន់បណ្តា ប្រទេសនានា នៅទ្វីបអឺរ៉ុប និងអាស៊ី។

គួរបញ្ជាក់ថា ការធ្វើចំណាកស្រុក គឺជាបញ្ហាដ៏ធំធេងមួយ សម្រាប់ប្រទេសរុស្ស៊ី ហើយប្រជាជនដែល ចាកចេញពីអតីតមហាអំណាច សហភាពសូវៀតមួយនេះ គឺភាគច្រើនជាយុវជន ដែលបានទទួលការ អប់រំជ្រៅជ្រះ។ រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយ ដែលបញ្ជាក់ពីមូលហេតុ ពិតប្រាកដ ដែលនាំឲ្យកើតមានការ ចំណាកស្រុកដ៏ធំសម្បើមនេះឡើយ ប៉ុន្តែបណ្តាញផ្សព្វផ្សាយ លោកខាងលិច បានលើកឡើងថា ដោយសារតែប្រជាជនទាំងនោះ មិនពេញចិត្ត នឹងការដឹកនាំរបស់រុស្ស៊ី និង ជាពិសេស គឺហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ដូចសព្វថ្ងៃនេះ៕

ប្រភព៖ khmertalking

  • ២៦ឆ្នាំ​មក​​នេះ ប្រជាជន​សរុប ១៨​លាន​នាក់ ​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​​ រុស្ស៊ី ទៅ​រស់​នៅ​ប្រទេស​ផ្សេង​ទៀត ទាំងមិន​ដឹង​មូល​ហេតុ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: