មួយ​ថ្ងៃ​បង្ក្រាប​គ្រឿងញៀន​៤​ករណី ឃាត់​មនុស្ស​៨​នាក់

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្តន៍​តាម​បញ្ជារ​របស់​លោកស្នងការ​នគរបាល​ខេត្ត  នៅ​ថ្ងៃ​ទី​៦ តុលា ២០១៦ កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ ចំនួន​៤​គោលដៅ​ផ្សេង​គ្នា ក្នុង​នោះ​មាននៅ​ស្រុក​បា​ធា​យ ស្រុក​កងមាស ស្រុក​ស្រី​សន្ធរ  និង​ក្រុង​កំពង់ចាម ។  ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន បារី​អេ​ឡិច​ត្រូ​និ​ច​(​ឧ​បករ​ណ៏​ស៊ី​សា​) លុយ​ព្រមទាំង​ឧបករណ៍​សេព​គ្រឿងញៀន​។

លោក​វរសេនីយ៍ទោ សោម រស់ នាយ​កា​រិ​យា​ល័​ញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត    ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ តុលា ២០១៦​ថា ចំពោះ​ករណី​ទី​១​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៦ តុលា ត្រង់​ចំណុច ផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​ឃាត់​មនុស្ស​៣​នាក់ ១-​ឈ្មោះ អុក បញ្ញា ហៅ​ឡី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ មិ សុខ​ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ  ៣-​ឈ្មោះ ឡាំ ធី​អ៊ុ​ក ហៅ​ធូ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម រឹបអូស​បាន​សំណល់​គ្រឿង​ក្រោយ​ពី​បាន​ជក់​រួច ព្រមទាំង​ឧបករណ៍​ជក់​គ្រឿងញៀន​។

ករណី​ទី​២ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៦ តុលា ត្រង់​ចំណុច​ភូមិ​ក្រូចសើច ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ  បាន​សហការ​ជាមួយនឹង​ប៉ុ​ស្ត៏​រដ្ឋបាល​កោះអណ្តែត បាន​ឃាត់​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ ផា​ន់ កន្និកា ហៅ​ស្រី​ហុច   ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ សុខ លី​វ៉ា ជា​ប្តី  អាយុ​៣៨​ឆ្នាំ រឹបអូស​បាន​ថ្នាំ​ញៀន​២​កញ្ចប់  និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មា​សរី​វូ ។

ករណី​ទី​៣ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦​តុលា ២០១៦  ត្រង់​ចំណុច​ហាង​កាហ្វេ​នៅ​ភូមិពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ ណ​យ វិ​រៈ ហៅ​វី ភេទ​ប្រុស
អាយុ​២៧​ឆ្នាំ នៅ​ភូម​តា​ហែ​ន ឃុំ​រកា​គយ ស្រុក​កងមាស  តាម​ដីកា​ពី​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​តា​ហែ​ន កាលពី​ថ្ងៃ​ទី​២ កញ្ញា ២០១៥​កន្លង​ទៅ ។ 

ករណី​ទី​៤​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៦ តុលា ២០១៦  រូប​លោក​បាន​ចុះ​បង្ក្រាប​ផ្ទាល់​នៅ​ចំណុច​ថ្នល់កែង ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បា​ធា​យ  ដោយ​ចាប់​បាន​ជនសង្ស័យ​២​នាក់​ក្នុង​នោះ​មាន
១-​ឈ្មោះ អឹ​ក ច​ន្ថា ហៅ​ខូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ ឯក ស្រី​ពៅ ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ស្នាយ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ដកហូត​បាន​ថ្នាំ​៣​កញ្ចប់ ។

លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជាក់​ថា ក្នុង​ករណី​ទី​៤នៅ​ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន  ឈ្មោះ ច​ន្ថា បាន​យក​ពូថៅ​មក​បម្រុង​កាប់​លើ​សមត្ថកិច្ច​ថែម​ទៀត  មក​ដល់​ថ្ងៃ​ទី​៧ តុលា ២០១៧  មនុស្ស​ទាំង​៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​៕