លោកស្រី Michelle កែលម្អ​សួន​បន្លែ ការពារ​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ រុះរើ​ចេញ ? និពន្ធដោយ : ថ្មីៗ       October-07-2016, 8:39 pm         428

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី Michelle កែលម្អ​សួន​បន្លែ ការពារ​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ រុះរើ​ចេញ ?​ស្ត្រី​ទីមួយ​លោកស្រី Michelle Obama បានបង្ហាញ​គម្រោង​សង់​សួន​បន្លែ​នៅក្នុង​សេត​វិមាន​ដោយ​ប្រើប្រាស់​ស៊ីម៉ងត៍​,​ថ្ម និង​ដែក​ផង ដើម្បី​ឲ្យ​វា​រឹងមាំ និង​ដើម្បី​រក្សាទុក​វា​ជា​អចិន្ត្រៃយ៍​។ លោកស្រី​ទំនងជា​បារម្ភ​ថា ពេល​លោក ដូ​ណា​ល់ ត្រាំ ចូលមក​រស់នៅ​ពេល​លោក​ក្លាយជា​ប្រធានាធិបតី លោក​នឹង​រុះ​រើស​សួន​បន្លែ​នេះ​ចោល​។​

​សួន​បន្លែ​នៅ South Lawn ក្នុង​សេត​វិមាន​ដែល​បង្កើតឡើង​របស់​ស្ត្រី​ទីមួយ​លោកស្រី Michelle Obama នឹងត្រូវ​រៀបចំ​ជួសជុល​កែលម្អ​ដោយ​គេ​នឹង​ប្រើប្រាស់​ដែក​, ស៊ីម៉ងត៍​និង​ថ្ម​ផង​ដើម្បី​រក្សា​ភាពរឹងមាំ​និង​រក្សាទុក​វា​ជា​សួន​បន្លែ​អចិន្ត្រៃយ៍​។ លោកស្រី បានបង្ហាញ​គម្រោង​នេះ​កាលពី​ថ្ងៃ​ពុធ ទី ៥ តុលា ហើយ​សេត​វិមាន​បានរៀបចំ​ការសហកា​រ​ជាមួយ​ភ្នាក់ងារ​ទទួលបន្ទុក​ថែទាំ​ឧទ្យាន​ជាតិ​អាមេរិក​ហើយ ដើម្បី​ធានា​ការថែទាំ​សួន​នេះ​នៅពេល​ខាងមុខ​។​

លោកស្រី Michelle កែលម្អ​សួន​បន្លែ ការពារ​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ រុះរើ​ចេញ ? និពន្ធដោយ : ថ្មីៗ       October-07-2016,  8:39 pm         428

​យោងតាម​សារព័ត៌មាន​អាមេរិក Politico តាមពិតទៅ​សួន​បន្លែ​សេរី​រា​ង្គ​ដែល​បង្កើតឡើង​នៅក្នុង​សេត​វិមាន​លោកស្រី​ជា​និមិត្តសញ្ញា​នៃ​ការលើកស្ទួយ​បច្ចេកទេស​ដាំ​ដុះ​តាមបែប​សាមញ្ញ​ធម្មតា​នៅក្នុង​សង្គម​អាមេរិក និង​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការប្រឆាំង​ភាព​លើស​ទម្ងន់​ផងដែរ​។​

​ហើយ​លោកស្រី Michelle ចង់​រក្សា​វា​ទុក ទោះបីជា​លោកស្រី​និង​ក្រុមគ្រួសារ​ត្រូវ​ចាក​ចេញពី​សេត​វិមាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​ក៏ដោយ​។ លោកស្រី​សង្ឃឹមថា ក្រុមគ្រួសារ​ប្រធានាធិបតី​ថ្មី​នឹង​ស្រលាញ់​ពេញចិត្ត​សួនច្បារ​នេះ ដូច​ក្រុមគ្រួសារ​លោកស្រី​ដែរ​។​

លោកស្រី Michelle កែលម្អ​សួន​បន្លែ ការពារ​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ រុះរើ​ចេញ ? និពន្ធដោយ : ថ្មីៗ       October-07-2016,  8:39 pm         428

​គេ​បារម្ភ​ថា សួន​បន្លែ​នេះ​អាច​នឹង​ត្រូវគេ​គាស់​ចេញពី​សេត​វិមាន​វិញ ក្នុងករណី​ដែល​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​។ វា​ស្រដៀង ពេលដែល​លោក Ronald Reagan រុះ​រើស​ផ្ទាំង​សូ​ឡា​របស់​ប្រធានាធិបតី Jimmy Carter ពេល​លោក​ចូល​រស់នៅ​សេត​វិមាន​ដែរ​។

​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​នាំគ្នា​និយាយ​លេង​ថា លោក ដូ​ណា​ល់ ត្រាំ ទំនងជា​នឹង​កម្ទេច​សួន​បន្លែ​របស់​លោកស្រី Michelle ពេល​លោក​ចូលកាន់​តំណែង​ក្រោយ​បោះឆ្នោត​។ វា​ជា​រឿង​មិនអាច​ប្រកែក​បានឡើយ ព្រោះ​លោក​ចូលចិត្ត​របស់​ប្រណីត មិនមែន​សួន​បន្លែ​ឬ​សួនច្បារ​ឡើយ​។

​ដូច្នេះហើយ នៅពេល​សួន​បន្លែង​ត្រូវបាន​គេ​កែលម្អ​និង​សាងសង់​បន្ថែម​ឲ្យ​មាន​រឹងមាំ​ជាង​មុន លោក ដូ​ណា​ល់ ត្រាំ ពិបាក​រុះរើ​វា​ចេញ​។ ហើយ​បើ​លោក​ហ៊ាន​បំផ្លាញ​វា​ចោល វា​ក៏​ល្អមើល​ដែរ ព្រោះ​សាធារណជន​មើលឃើញ​ច្បាស់​ថា​វា​ជា​រឿង​នយោបាយ​។

​ក្រៅពី​លោក ដូ​ណា​ល់ ត្រាំ គេ​ក៏​មិន​ច្បាស់​ដែរ​ថា បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​អ្នក​ចូលចិត្ត​សួន​បន្លែ​ដូច​លោកស្រី Michelle ឬ​អត់​ឡើយ​។  តែ​ជាធម្មតា វា​ជា​បុព្វសិទ្ធិ​របស់​ក្រុមគ្រួសារ​ប្រធានាធិបតី​ថ្មី​ក្នុង​កែ​រក្សា​ឬ​កែប្រែ​សេត​វិមាន​៕

លោកស្រី Michelle កែលម្អ​សួន​បន្លែ ការពារ​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ រុះរើ​ចេញ ? និពន្ធដោយ : ថ្មីៗ       October-07-2016,  8:39 pm         428