Messi ត្រូវ​តុលាការ​ប្រទេស​អេស្ប៉ាញ​សម្រេច​ឲ្យ​មាន​ទោស​រយៈ​ពេល​២១​ខែ​

កាលពីម្សិលមិញតុលាការប្រទេសអេស្ប៉ាញបានប្រកាសជាផ្លូវការថាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Lionel Messi និងឪពុកគេត្រូវសម្រេចឲ្យមានទោសរយៈពេល២១ខែក្រោយពីតុលាការបានរកឃើញថាពួកគាត់ទាំង២បានគេចវេសនៅការបង់ពន្ធនៅទឹកប្រាក់ប្រមាណជា៤លានអឺរ៉ូ ។

តែយ៉ាងណាយោងតាមច្បាប់នៃប្រទេសអេស្ប៉ាញកីឡាករ Messi និងឪពុករបស់គេមិនត្រូវបានឃុំខ្លួនក្នុងពន្ធធនាគារនោះទេ ព្រោះតែពួកគាត់ទាំង២នាក់មានទោសមិនដល់២ឆ្នាំ ហើយមិនតែប៉ុណ្ណោះពួកគាត់មិនធ្លាប់ប្រព្រឹត្តិបទល្មើសពីមុនមកដូចគាត់អាចស្ថិតនៅក្រៅឃុំបាន ។

សូមបញ្ជាក់ថាបណ្ដឹងដែលរដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញបានប្ដឺង Lionel Messi និងឪពុករបស់គេគឺពាក់ព័ន្ធនឹងការមិនបានបង់ពន្ធប្រាក់ចំណូលដែលទទួលបានលក់សិទ្ធរូបថតទៅអោយក្រុមហ៊ុននានានៅចន្លោះឆ្នាំ២០០៧-២០០៩ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Messi ត្រូវ​តុលាការ​ប្រទេស​អេស្ប៉ាញ​សម្រេច​ឲ្យ​មាន​ទោស​រយៈ​ពេល​២១​ខែ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: