៤ ចំណុច ដើម្បី​នៅតែ​ស្រស់ស្អាត អំឡុង​ពេល​មាន​ផ្ទៃពោះ

៤ ចំណុច ដើម្បី​នៅតែ​ស្រស់ស្អាត អំឡុង​ពេល​មាន​ផ្ទៃពោះ

​ការថែរក្សា​ស្បែក​ឲ្យបាន​ល្អ អំឡុង​ពេល​មាន​ផ្ទៃពោះ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ស្ត្រី​គ្រប់រូប ពីព្រោះ ប្រសិនបើ​អ្នក​ធ្វេសប្រហែស ហើយ​ទុក​ស្បែក​របស់​អ្នក​ខូច ច្បាស់​ណាស់ វា​មិន​ងាយ​នឹង​ត្រឡប់ មក​រក​ភាព​ដើម​នោះ​ទេ​។​

ដូច្នេះ ចូរ​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បី​កុំឲ្យ​ស្តាយក្រោយ​ឲ្យសោះ ៖

១. សម្អាត​
​ចូរ​ប្រើប្រាស់​សាប៊ូ និង​ផលិតផល​លាង​សម្អាត ដោយ​សាកសួរ​គ្រូពេទ្យ​ជាមុន ពីព្រោះ ផលិតផល​ខ្លះ អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​បាន​។​

២. ផ្តល់​សំណើម និង​ប្រើ​ក្រែមការពារ​កម្តៅថ្ងៃ​
​យ៉ាងណាមិញ អ្នក​គួរតែ​សួរ​អ្នកជំនាញ និង​គ្រូពេទ្យ​របស់​អ្នក ថា​តើ​ផលិត​ណា ដែល​ស័ក្តសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​។​

៣. តុបតែង​មុខ​តិចតួច ហើយ​ងាយៗ​
​គ្រាន់តែ​ការ​លាប​ក្រែប និង​ផាត់មុខ​បន្តិចបន្តួច អាច​នឹង​ធ្វើឲ្យ​អ្នក ក្លាយ​ជា​ម្តាយ​ដ៏​ស្រស់​ស្អាត​ម្នាក់​។​

៤. ញ៉ាំ​ទឹក និង​អាហារ​មាន​សារធាតុចិញ្ចឹម​
​របប​អាហារ និង​ទឹក ពិត​ជា​សំខាន់​ណាស់ ក្នុង​ការថែរក្សា​ស្បែក និង​សម្រស់​របស់​អ្នក ឲ្យនៅតែ​ស្រស់ស្អាត និង​ភ្លឺរលោង​៕

ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។