Ronaldo មិន​ដែល​គិត​ថា​អាច​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​កម្រិត​កំពូល​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​

កាលពីឆ្នាំ ២០១៥ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madid កីឡាករ Cristiano Ronaldo ធ្លាប់បាននិយាយពីការចាប់ផ្ដើមលេងបាល់ទាត់ដំបូងដែលគាត់មិនដែលគិតថារូបគាត់អាចក្លាយទៅជាកីឡាករបាល់ទាត់កម្រិតកំពូលមួយរូបបែបនេះទេ ។

ដោយនៅក្នុងបទសម្ភាសមួយជាមួយ Herballife កីឡាករ Ronaldo បាននិយាយអំពីការចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់ដំបូងរបស់គាត់ជាមួយក្លឹប Andorinha ដោយគាត់បាននិយាយថា « ក្នុងគ្រួសាររបស់ខ្ញុំគ្រប់គ្នាសុទ្ធតែស្រលាញ់បាល់ទាត់ ខ្ញុំចាំបានថាថ្ងៃមួយអំឡុងពេលលេងបាល់នៅលើដងផ្លូវហើយពេលនោះឪពុកខ្ញុំបានសួរខ្ញុំថា ” ហេតុអ្វីក៏កូនមិនទៅហ្វឹកហាត់នៅក្លឹបបាល់ទាត់តែម្ដងទៅនៅពេលប៉ាទៅធ្វើការ ” ខ្ញុំបាននិយាយទៅកាន់គាត់វិញថាហេតុអ្វីក៏មិនអាចប៉ា ហើយខ្ញុំក៏ចាប់ផ្ដើមហ្វឹកហាត់តាំងពីពេលនោះមក ខ្ញុំតែងតែហ្វឹកហាត់ជារៀងរាល់ថ្ងៃ ខ្ញុំរីករាយជាមួយមិត្តរួមក្រុម លោកប៉ាខ្ញុំតែងតែទៅទីនោះដើម្បីលើកទឹកចិត្តខ្ញុំ » ។

Ronaldo បន្ថែមថា « ដំបូងឡើយខ្ញុំមានអារម្មណ៍ដឹងថាខ្ញុំមានទេពកោសល្យខុសពីក្មេងដទៃ ប៉ុន្តែខ្ញុំមិនធ្លាប់គិតថាខ្លួនឯងអាចក្លាយកីឡាករបាល់កម្រិតកំពូលមួយរូបនោះទេ ឬក៏បានទៅលេងនៅក្លឹបធំៗដូចជា Manchester United , Real Madrid ឬ Sporting នោះទេ » ។

ទោះយ៉ាងណាក៏ដោយអតីតកីឡាកររបស់ក្លឹប Manchester United រូបនេះបាននិយាយពីការចាប់ផ្ដើមក្ដីស្រមៃរបស់ខ្លួនថា « បន្ទាប់ពីបានចូលហ្វឹកហាត់៣ទៅ៤ឆ្នាំខ្ញុំចាប់ផ្ដើមគិតអំពីក្លឹបដែលខ្ញុំចង់ទៅលេង ខ្ញុំបានមើលគ្រប់ការប្រកួតផ្សេងៗ ហើយក្ដីស្រមៃរបស់ខ្ញុំក៏ចាប់ផ្ដើមពីពេលនោះមកដែរ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo មិន​ដែល​គិត​ថា​អាច​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​កម្រិត​កំពូល​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: