បុរសសង្ហារមានមោទភាព​ទទួលបាន​សញ្ញាបត្រ​​ជាន់​​ខ្ពស់

រាជធានីភ្នំពេញ ៖ សុខ សំណាង​ អ្នក​អាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ជាតិ បាន​វិវត្តន៍​ខ្លួន​កាន់តែ​ខ្ពស់ ​ក្រោយ​ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ ។​ លោក​សុខ សំណាង ​អ្នក​អាន​ព័ត៌មាន​និង​​ជា​តារា​សម្តែង​យូរ​ឆ្នាំ​មក​ហើយ​នោះ​ ទើបតែ​ទទួល​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​និ​តិ​សាស្ត្រ​ពី​សាកលវិទ្យាល័យ​ភូមិ​ន្ត​និ​តិ​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ផ្នែក​រដ្ឋបាល​សាធារណ​:​ កាលពី​ថ្ងៃ​ទី​៦​ តុលា ឆ្នាំ​២០១៦ ​ជាមួយ​និស្សិត​ជា​ច្រើន​ទៀត​។

​គោលបំណង​ដែល​លោក​ប្រឹង​ឈោង​ចាប់​អាជីព​សិក្សា​នេះ ក៏​ព្រោះ​ចង់​វិវត្តន៍​ខ្លួន​​​កាន់តែ​ខ្ពស់ ខណៈដែល​លោក​កំពុង​មានការ​ងារ​រដ្ឋ​ស្ថិត​ក្នុង​ស្ថាប័ន​ក្រសួង​ព័ត៌មាន ​ដោយ​រំពឹង​ថា ​ទៅ​ថ្ងៃ​អនាគតនឹង​មានការ​ប្រែប្រួល​ ហើយ​លោក​យល់​ពី​ប្រ​ព័​ន្ឋ​កា​រងារ​ស្រាប់​ ។ ​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង ​ទាំង​ទឹកមុខ​ស្រស់ស្រាយ​នា​ថ្ងៃ​យក​សញ្ញាបត្រ​ លោក​សំណាង​ថ្លែង​ថា​ លោក​ចង់​បង្កើត​ការ​ចេះ​ដឹង​​ឱ្យ​បាន​ល្អ​ជាង​នេះ​ ទើប​ខិតខំ​រៀន​ ក៏ព្រោះតែ​ចង់បាន​ការ​ផ្លាស់​ប្តូរ​ទៅ​មុខ​ទៀត​ ។

​លោក​ចង់​ឱ្យ​គេ​មើលឃើញ​ថា ​ក្មេង​ម្នាក់​ដែល​នៅ​ខេត្ត​ ហើយ​ស្នាក់​នៅ​តែ​ក្នុង​វត្ត​អាច​ប្រែ​ជីវិត​​បាន​មិន​ឲ​គេ​អស់សង្ឃឹម​ទេ ។​ តារា​អាន​ព័ត៌មាន​ថ្នាក​ជាតិ​រូប​នេះ​បន្ត​ថា​ លោក​នឹង​ពង្រឹងសមត្ថភាព​ឲ​ល្អ​តទៅ​ទៀត គ្រា​ដែល​ការ​យល់​ដឹង​ពី​ផ្នែក​រដ្ឋបាល​បាន​កាន់តែ​ជ្រៅ​ឡើង​ៗ​។​ លោក​នៅ​មិន​ទាន់​ចោលការ​ងារ​សិល្ប​:​នោះ​ទេ​ ដ្បិតតែ​មានការ​ងារ​រដ្ឋ​ធ្វើ​គឺ​ចាប់​យក​ពេលទំនេរ​។​

កន្លង​មក​ការងារ​សិល្ប​:​លោក​ធ្លាប់​ថត​ខារ៉ាអូខេ​ជូន​ផលិតកម្ម​ហង្ស​មាសសាន់​ដេរ ថោ​ន​ជាដើម​។​ក្រៅពី​នេះ​ធ្លាប់​ថត​ស្ព​ត​ធំ​ៗ​ដូច​ជា​ស្មា​ត​ផង​ដែរ​។​ការ​សិក្សា​លោក​ធ្លាប់​រៀន​ផ្នែក​អាយ​ធី​ទើប​ដាក់​ពាក្យ​ប្រឡង​អាន​ព័ត៌មាន​នៅ​ទ​ទក​ក៍​ជាប់​ការងារ​ធ្វើ​នៅ​ទីនោះ​បានជា​ច្រើន​ឆ្នា​មក​ហើយ​។​លោក​ក្រៅពី​សិល្ប​:​ក៍​អាច​រៀបចំ​កម្មវិធី​ផ្សេង​ៗ​បាន​ផង​ដែរ​។​លោក​សុខ សំណាង​ជា​អ្នក​ខេត្តបាត់ដំបង​លោក​ធ្លាប់​នៅ​វត្ត​បុ​ទុម​តាំងពី​អាយុ​៩​ឆ្នាំ​ហើយ​បាន​ខិតខំ​រៀនសូត្រ​ស្តាប់​ឱវាទ​ព្រះសង្ឃ​ព្រមទាំង​បាន​បួស​រៀន​ជា​សង្ឃ​កន្លង​មក​ដែរ​។​លោក​ក៌​មានការ​ទទួលស្គាល់​ពី​សំណាក់​ទស្សនិកជន​ច្រើន​គួរសម​ទាក់ទិន​និង​ទេព​កោសល្យ​សម្តែង​ម្នាក់​ដែរ​។