បទ “មាតាដៃមួយរយ” ចេញ MV ជាផ្លូវការហើយពី សុគន្ធ និសា បានចាក់ដោតបេះដូងស្រ្តីគ្រប់រូប

ទស្សនាវីដេអូចម្រៀង “មាតាដៃមួយរយ” របស់ សុគន្ធ និសា ទាំងអស់គ្នា!

បទចម្រៀងមួយបទ “មាតាដៃមួយរយ” របស់កញ្ញា សុគន្ធ និសា ដែលកំពុងតែអង្រួនដួងចិត្តទស្សនិកជន និងប្រិយមិត្តលេងសង្គមហ្វេសប៊ុក ដែលបានឆ្លុះបញ្ចាំងពីការងារដ៏ច្រើនរបស់ស្ត្រីគ្រប់ៗរូប ដែលមិនអាចគេចផុតបាន បើទោះបីជាខ្លួនមានជម្ងឺក៏ដោយ នៅតែស៊ូទ្រាំបន្តការងារដែរ។

កាងារផ្ទះ ភាគច្រើនបុរសៗគិតថាជាការងារមួយដែលងាយស្រួល និងមិនជាហត់នឿយអ្វីនោះទេ តែជាក់ស្តែង ស្ត្រីជាប្រពន្ធ ពិតជាលំបាក ហត់នឿយការងារទាំងអស់នេះខ្លាំងណាស់។ ស្ត្រីមានការលំបាក ការងារសព្វគ្រប់ ទាំងការងារខាងក្រៅ និងខាងក្នុងផ្ទះ ស្ត្រីត្រូវគ្រប់គ្រងទាំងអស់។ ពេលខ្លះត្រូវការបុរសជាប្តី ជួយសម្រួលការងារមួយចំនួនផងដែរ មិនអាចចាំតែស្ត្រីតែម្នាក់បាននោះទេ។

បទចម្រៀងមួយនេះ ពិតជាមានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងការងារសព្វគ្រប់បែបយ៉ាង របស់ស្ត្រីដែលត្រូវធ្វើវាជាប្រចាំថ្ងៃ។ បទនេះជាស្នាដៃនិពន្ធថ្មី ដែលនិពន្ធបទភ្លេងដោយ លោក ចក់ និពន្ធទំនុកច្រៀងដោយ លី ស៊ីនហួន និងដឹកនាំសម្តែងដោយ ខេមរៈ ដារ៉ា និង លី ស៊ីនហួន។

ប្រភព៖ Mohahangtv

  • បទ “មាតាដៃមួយរយ” ចេញ MV ជាផ្លូវការហើយពី សុគន្ធ និសា បានចាក់ដោតបេះដូងស្រ្តីគ្រប់រូប已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:វីដេអូ
Tags: