សៀវភៅ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​អ្នក​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ភាព​ជោគជ័យ​

មនុស្ស​ម្នាក់ៗ​តែង​តែ​ចង់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​ខ្លួន​ទាំង​​ ជីវិត​សិក្សា​ ជីវិត​គ្រួសារ​ និង​ជីវិត​ការងារ ជាពិសេស​ក្នុង​កិច្ចការ​ជំនួញ​របស់​ខ្លួន​ ។ ជាមួយ​គ្នា​នេះ​ដែរ​ មនុស្ស​ភាគ​ច្រើន​ក៏​ចង់​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ ដើម្បី​ដឹកនាំ​មនុស្ស​ក្នុង​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​ផង​ដែរ​ ។ ដូច្នេះ​ ប្រសិន​បើ​លោក​អ្នក​ចង់​បាន​នូវ​អ្វី​ដែល​យើង​បាន​លើកឡើង​ខាង​លើ​ លោក​អ្នក​អាច​សាកល្បង​អាន​សៀវភៅ​ខាង​ក្រោម​៖

១. Girlboss និពន្ធ​ដោយ​ Sophia Amorusoសៀវភៅ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​អ្នក​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ភាព​ជោគជ័យ​

សៀវភៅ​នេះ​​ ផ្ដល់​នូវ​ដំបូន្មាន​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​អាជីព​ ដែល​នឹង​ជួយ​ជំរុញ​អ្នក​
អោយ​ដើរ​តាម​បំណង​ប្រាថ្នា​របស់​អ្នក​ និង​ត្រួសត្រាយ​ផ្លូវ​ទៅ​កាន់​​បំណង​ប្រាថ្នា​​របស់​អ្នក​​ផង​ដែរ​ ។ ក្នុង​នោះ​ ស្ថាបនិក​ក្រុមហ៊ុន​ NastyGal និង​ចែក​រំលែក​រឿង​រ៉ាវ​របស់​លោកស្រី​ ព្រម​ទាំង​ផ្លូវ​មក​កាន់​ជោគជ័យ​របស់​លោក​ស្រី​​ ។

 

២. A New Earth និពន្ធ​ដោយ​ Eckhart Tolleសៀវភៅ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​អ្នក​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ភាព​ជោគជ័យ​

សៀវភៅ​នេះ​​ លើក​ទឹក​ចិត្ត​អោយ​មនុស្ស​រស់​នៅ​ក្នុង​បច្ចុប្បន្នកាល​ ប្រសិន​បើ​គេ​ចង់​បាន​នូវ​​សុភមង្គល​ពិត​ប្រាកដ​ ព្រម​ទាំង​ដឹង​ច្បាស់​ពី​គោលដៅ​ជីវិត​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​បង្ហាញ​ពី​ជំហាន​ក្នុង​ការ​ពុះពារ​ទៅ​កាន់​ភាព​ភ្លឺច្បាស់​ក្នុង​ជីវិត​របស់​ខ្លួន​​។

 

៣. Andrew Carnegie និពន្ធ​ដោយ​ David Nasawសៀវភៅ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​អ្នក​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ភាព​ជោគជ័យ​

សៀវភៅ​នេះ​ បង្ហាញ​​​ថា​តើ​​ជន​ភៀស​ខ្លួន​សញ្ជាតិ​ស្កុតឡែន​ក្រីក្រ​ម្នាក់ អាច​​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ជួយ​​បង្កើត​​ឧស្សាហកម្ម​ដែកថែប​ ដោយ​​របៀប​ណា​?​ វា​ជា​សៀវភៅ​ជីវប្រវត្តិ​ល្អ​បំផុត​សម្រាប់​ការ​អាន​ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​។

 

 

៤. Awaken the Giant Within និពន្ធ​ដោយ​ Tony Robbinsសៀវភៅ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​អ្នក​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ភាព​ជោគជ័យ​

វា​ជា​សៀវភៅ​ដែល​លក់​ដាច់​បំផុត​ក្នុង​ឆ្នាំ​១៩៩២​ ដោយ​ក្នុង​នោះ​ អ្នក​និយាយ​ជំរុញ​ទឹកចិត្ត​មនុស្ស​ ដែល​ល្បីល្បាញ​ក្នុង​ពិភពលោក​ បាន​បង្ហាញ​ពី​វិធី​សាស្ត្រ​អនុវត្ត​ដើម្បី​ស្វែងរក​ និង​យក​បាន​នូវ​អ្វី​ដែល​ជា​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​​ ។

 

​​
៥. Big Magic និពន្ធ​ដោយ​ Elizabeth Gilbert

ក្នុង​សៀវភៅ​នេះ​ អ្នក​និពន្ធ​ចង់​អោយ​អ្នក​អាន​អាច​ជម្នះ​បាន​នូវ​ភាព​ភ័យខ្លាច​របស់​ខ្លួន​ ហើយ​សៀវភៅ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​អ្នក​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ភាព​ជោគជ័យ​ប្រមូល​ផ្ដុំ​នូវ​សក្ដានុពល និង​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន​ ដូច​ដែល​នាង​បាន​ធ្វើ​ ។ សៀវភៅ​នេះ​ មាន​បង្ហាញ​នូវ​​វិធី​ក្នុង​ការ​ស្វែងរក​ការ​ជំរុញ​ទឹកចិត្ត​ និង​បណ្ដុះ​ភាព​ចង់​ចេះ​ចង់​ដឹង​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។

​​

ជាមួយ​គ្នា​នេះ​ ក៏​មាន​​​សៀវភៅ​ជាច្រើន​ទៀត​ដូច​ជា​ Business Adventures និពន្ធ​ដោយ​ John Brooks សៀវភៅ​ Change Your Brain, Change Your life និពន្ធ​ដោយ​ Daniel G. Amen សៀវភៅ​Chicken Soup for the soul និពន្ធ​ដោយ​ Jack Canfield, Mark Victor Hansen និង​Amy Newmark សៀវភៅ​ Choose Yourself និពន្ធ​ដោយ​ Jame​s Altucher និង​សៀវភៅ​ Crush It និពន្ធ​ដោយ​ Gary Vaynerchuk ជាដើម​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • សៀវភៅ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​អ្នក​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ភាព​ជោគជ័យ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:វីដេអូ
Tags: