តើ​អាយុ​ប៉ុន្មាន​ដែល​សមរម្យ​បំផុត​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍?

ការ​រៀបការ​គឺ​ជា​រឿង​មួយ​ដែល​តម្រូវ​អោយ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ក្រៅ​ពី​ការ​ស្រលាញ់​គ្នា​ទៅ​វិញ​​ទៅ​មក។ លោក​អ្នក​អាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នៅ​ក្នុង​វ័យ​ជំទង់​ ប៉ុន្តែ​ដើម្បី​រៀប​ការ​បាន​ លោក​អ្នក​ចាំ​បាច់​​រៀប​ចំ​ការ​គិត​អោយ​បាន​ច្បាស់​លាស់​​ មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​អោយ​បាន​រួច​រាល់។មាន​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អត្រា​កើន​ឡើង​នៃ​ការ​លែង​លះ​គឺ​មក​ពី​គូស្នេហ៍​ដែល​រៀប​អាពាហ៍ពិពាហ៍​ក្នុង​វ័យ​២០​ឆ្នាំ។

ការ​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​វា​មិន​ពិបាក​ទេ តែ​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ថែរក្សា​វា​អោយ​បាន​ល្អ​ទើប​ជា​មួយ​ដែល​ពិបាក​ធ្វើ ដែល​តម្រូវ​អោយ​មាន​រូប​មន្ត​ជា​ច្រើន។អាយុ​គ្រាន់​តែ​ជា​តួ​លេខ។ វា​ជា​ការ​រៀប​ចំ​ខាង​ផ្លូវ​ចិត្ត​របស់​អ្នក ក្នុង​ការ​ដើរ​ចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។

បើ​ដូច្នោះ​មែន​ តើ​វា​ល្អ​ទេ​ក្នុង​ការ​​ដែល​ពួកគេ​ឆាប់​រៀប​ការ?​ ច្បាស់​ជា​មិន​ល្អ​ឡើយ ការ​ត្រៀម​ខ្លួន​សាង​អនាគត​គ្រួសារ​មួយ​ទាល់​តែ​ដល់​វ័យ​មួយ​ដែល​ច្បាស់​លាស់។ជីវិត​របស់​មនុស្ស​ប្រៀប​បី​ដូច​ជា​កាំ​ជណ្ដើរ​អញ្ចឹង​។ នៅ​ពេល​ដែល​លោក​អ្នក​កាន់​តែ​ចាស់ លោក​អ្នក​នឹង​កាន់​តែ​មាន​បទពិសោធន៍​ច្រើន។​ អញ្ចឹង​ យើង​ទាល់​តែ​ចាំ​ដល់​អាយុ​រាង​ជ្រែ​ឬ​ទើប​អាច​រៀប​ការ​បាន? មិន​មែន​ដូច្នោះ​ឡើយ។

អញ្ចឹង! តើ​​គួរ​តែ​រៀប​ការ​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ?

១. នៅ​ដើម​អាយុ​២០​ឆ្នាំ

តើ​អាយុ​ប៉ុន្មាន​ដែល​សមរម្យ​បំផុត​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍?

តើ​វា​​ជា​អាយុ​ដែល​សម​ល្មម​អាច​រៀបការ​បាន​ឬ? គម្លាត​អាយុ​ពី​ ២២​ទៅ​២៥​ឆ្នាំ។ ច្បាស់​ណាស់​ វា​ជា​អាយុ​ដែល​មនុស្ស​ភាគ​ច្រើន​បាន​បញ្ចប់​ការ​សិក្សា​ ហើយ​ស្វែង​រក​ការងារ​។ វា​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​អោយ​ការងារ​របស់​លោក​អ្នក​កាន់​តែ​រឹង​មាំ។ ការ​រៀប​ការ​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដូច្នេះ​ហើយ​​ លោក​អ្នក​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​អ្នក។

២. នៅ​ចុង​អាយុ​២០​ឆ្នាំ

តើ​អាយុ​ប៉ុន្មាន​ដែល​សមរម្យ​បំផុត​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍?

​វា​គឺ​ជា​ខ្ទង់​អាយុ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ឈាន​ចូល​ជីវិត​អាពាហ៍ពិពាហ៍​។ វា​ជា​ពេល​វេលា​ដែល​លោក​អ្នក​ដឹង​ច្បាស់​ពី​ការ​ធ្វើ​អោយ​ជីវិត​របស់​លោក​អ្នក​ទទួល​បាន​ជោគជ័យ។ លោក​អ្នក​រឹង​មាំ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ម្ល៉ោះ​ហើយ​គួរ​គិត​គូរ​ទៅ​ពេល​ដែល​លោក​អ្នក​មាន​វ័យ​លើស​ពី​២៥​ឆ្នាំ។

៣.​ ក្នុង​វ័យ​៣០​ឆ្នាំ

តើ​អាយុ​ប៉ុន្មាន​ដែល​សមរម្យ​បំផុត​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍?

ក្នុង​កំឡុង​វ័យ​នេះ​ រាង​កាយ​របស់​ស្ត្រី​ចាប់​ផ្ដើម​ប្រែ​ប្រួល​។ បើ​ទោះ​ជា​បច្ចុប្បន្ន​វិទ្យាសាស្ត្រ​ទំនើប​យ៉ាង​ណា​ក៏​ដោយ​ លោក​អ្នក​មិន​គួរ​រង់​ចាំ​ដល់​វ័យ​លើស​ពី​៣៥​ឆ្នាំ​ឡើយ។​

៤. បន្ទាប់​ពី​អាយុ​៣៥​ឆ្នាំ

តើ​អាយុ​ប៉ុន្មាន​ដែល​សមរម្យ​បំផុត​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍?

មនុស្ស​ជា​ច្រើន​តែង​យល់​ច្រឡំ​ថា​​នឹង​សំណួរ “​តើ​អាយុ​ណា​ដែល​ល្អ​សម្រាប់​ការ​រៀប​ការ?​”

ការ​រៀប​ការ​មិន​មែន​សម្ដៅ​តែ​លើ​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ដែល​ដៃគូ​​បង្កើន​ភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា។​ លោក​អ្នក​ចង់​ហោះ​ហើរ មាន​ពេលវេលា​ល្អៗ​ជាមួយ​គ្នា​ ដោយ​មិន​មាន​សម្ពាធ​ការងារ។

៥.​ បន្ទាប់​ពី​វ័យ​៤០​ឆ្នាំ

តើ​អាយុ​ប៉ុន្មាន​ដែល​សមរម្យ​បំផុត​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍?

តើ​នរណា​ខ្លះ​ចង់​ឆ្លង​កាត់​ពាក់​កណ្ដាល​ជីវិត​ម្នាក់​ឯង​ខ្លះ?​ លោក​អ្នក​ប្រាកដ​ជា​ចង់​បាន​មនុស្ស​ម្នាក់​ដែល​​អាច​ជួយ​រំលែក​ទុក្ខ​ព្រួយ​របស់​លោក​អ្នក។​

៦. តើ​លោក​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ឬ​នៅ​​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍?

នេះ​ជា​សំណួរ​ដ៏​សំខាន់​បំផុត។ មិន​ថា​លោក​អ្នក​មាន​អាយុ​ប៉ុន្មាន​ឡើយ​ (ជា​ពិសេស​អ្នក​ក្នុង​វ័យ​២០ឆ្នាំ) ប្រសិន​បើ​លោក​អ្នក​រឹង​មាំ​គ្រប់គ្រាន់​ទាំង​ផ្លូវកាយ​ ផ្លូវ​ចិត្ត និង​ហិរញ្ញ​វត្ថុ​​ ក្នុង​ការ​រួម​ដំណើរ​ជា​មួយ​ដៃ​គូ​របស់​លោក​អ្នក លោក​អ្នក​អាច​រៀប​ការ​ក្នុង​វ័យ​ណា​ក៏​បាន​ស្រេច​តែ​លោក​អ្នក​ចង់។

ប្រភពៈ

ដោយៈ Gemini Fleta

  • តើ​អាយុ​ប៉ុន្មាន​ដែល​សមរម្យ​បំផុត​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:បច្ចេកវិទ្យា
Tags: