៩យ៉ាង​​ដែល​អ្នក​គួរ​តែ​ដឹង​អំពី Selena Gomez

Selena Gomez គឺជាតារាចម្រៀងដែលល្បីល្បាញមួយរូបក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន ។ យ៉ាងណាមិញ ចំពោះអ្នកគាំទ្រ ស្រលាញ់រូបនាង តើលោកអ្នកដឹងអ្វីខ្លះអំពីនាងដែរទៅ?

ខាងក្រោមនេះគឺជារឿងរ៉ាវទាំង៩យ៉ាងដែលលោកអ្នកប្រហែលជាពុំធ្លាប់បានដឹងពីនាងឡើយ៖

១. នាងមិនចូលចិត្តឡើយមនុស្សដែលទម្រើស

នាងតែងអោយតម្លៃខ្លួននាងថានាងមិនមែនជាប្រភេទមនុស្សទម្រើសឬក៏ស៊ីជោរអ្វីនោះទេ។ នាងស្អប់ណាស់ប្រភេទមនុស្សដែលមិនចេះនិយាយពាក្យថា “សូម” និង”អរគុណ”។ នាងបាននិយាយថានាងបានជួបមនុស្សល្អៗមួយចំនួននៅឯទីក្រុង LA ហើយជាមួយគ្នានោះដែរនាងក៏បានជួបជាមួយនឹងមនុស្សដែលសោះកក្រោះដូចគ្នា។

២. ម្ដាយរបស់នាងគឺជាអ្នកធ្វើអោយនាងស្រលាញ់សិល្បៈ

នាងបានមើលការសម្ដែងរឿងល្ខោនរបស់ម្ដាយនាងកាលពីនាងមានអាយុ៧ឆ្នាំ។ “ខ្ញុំបានទស្សនាការទស្សនាល្ខោនរបស់ម្ដាយខ្ញុំជាច្រើនកាលពីខ្ញុំនៅក្មេង ហើយវាជាពិតជាមានឥទ្ធិពលលើខ្ញុំមែនទែន។ ខ្ញុំចូលចិត្តមើលការហាត់សមរបស់គាត់ណាស់ ហើយខ្ញុំមានបំណងចង់ក្លាយជាផ្នែកមួយនៃសិល្បៈ ហើយក្រោយមកខ្ញុំក៏អាចធ្វើវាបានមែន។”

៣. នៅឯសាលានាងចូលចិត្តសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រនិងបរិស្ថាន

“ខ្ញុំគិតថាការសិក្សាអំពីផែនដីពិតជាគួរអោយចាប់អារម្មណ៍ណាស់។ ខ្ញុំបានសិក្សាអំពីការកើនឡើងកម្ដៅរបស់ពិភពលោក ហើយខ្ញុំបានយំចំពោះរឿងរ៉ាវអកុសលទាំងឡាយដែលបានប៉ះពាល់ដល់ពិភពលោកយើងនេះ។ ខ្ញុំគិតថាយើងគួរតែចាត់វិធានការតាមតែអាចធ្វើបាន។”

៤. នាងបានស្លៀកពាក់ដូចជា Katy Perry នៅថ្ងៃ Halloween

នាងពិតជារំភើបណាស់ដែលបានស្លៀកពាក់ដូចជាតារាចម្រៀងប៉ុបជាទីស្រលាញ់របស់នាងគឺ Katy Perry។ វាគឺជាសម្លៀកបំពាក់ ‘California Gurls ជាមួយនឹងសក់ដែលមានពណ៌ខៀវ។

៥. នាងមានមិត្តភាពរកាំរកូសជាមួយនឹង Demi Lovato

ពួកគេទាំងពីរធ្លាប់មានទំនាស់ជាមួយគ្នាហើយក្រោយមកបានជានាគ្នាវិញ តែលុះក្រោយមកនៅតែមានភាពរកាំរកូស។ ក្រោយមកនាងបានចាប់ផ្ដើមសេពគប់ជាមួយនឹង Taylor Swift។ គ្រប់យ៉ាងហាក់មិនប្រសើរឡើយនៅពេលដែលនាងបានទៅគាំទ្រ Taylor Swift ស្របពេលដែលនាងមានជម្លោះជាមួយនឹង Demi។

៦. នាងបានបញ្ចូលសម្លេងអោយតួអង្គដែលជាសត្វចំនួន៩០ក្បាលត្រឹមតែក្នុងមួយរឿង

ក្នុងខ្សែភាពយន្តមួយដែលមានចំណងជើងថា  ‘Horton Hear A Who!’ នាងបានបញ្ចូលសម្លេងអោយតួអង្គដែលជាសត្វចំនួន៩០ក្បាល។

៧. តារាចម្រៀងដែលជាពេញចិត្តរបស់នាងគឺ Ella Fitzgerald

នៅក្នុងកិច្ចសម្ភាសន៍មួយនាងបានថ្លែងសរសើរអំពី Ella Fitzgerald គឺតារាឆ្នើមប្រចាំដួងចិត្តនាង។ សម្លេងរបស់គាត់ដ៏ពីរោះដ៏គាត់ធ្វើអោយនាងកាន់តែស្រលាញ់ផ្នែកចម្រៀង។

៨. នាងធ្លាប់ចូលរួមសម្ដែងរឿង “Barney and Friends”

រឿងជាលើកដំបូងរបស់នាងគឺរឿង Barney and Friends។ ខ្ញុំពិតជាសប្បាយរីករាយណាស់ ហើយខ្ញុំបានរៀនសូត្រជាច្រើនពីរឿងនោះ ព្រោះថាខណៈពេលនោះខ្ញុំពុំមានបទពិសោធន៍អ្វីទាំងអស់។

៩. នាងបានបាក់ចិត្តស្រលាញ់លើបុរសម្នាក់ឈ្មោះថា Shia LaBeouf

នាងស្ទើរតែវង្វេងវង្វាន់ស្លង់ស្មារតីនៅពេលដែលបានជួបជាមួយនឹងបុរសសង្ហាម្នាក់នៅឯក្រោយឆាក។ នាងបានសារភាពថាគាត់ពិតជាគួរអោយចាប់អារម្មណ៍មែន ហើយនាងថែមទាំងភ្លាត់មាត់ថា “ព្រះអើយ! គាត់ពិតជាគួរអោយស្រលាញ់អ្វីម៉្លេះ!”។

ប្រភព ៖   
ប្រែសម្រួល ៖ Gemini Fleta

  • ៩យ៉ាង​​ដែល​អ្នក​គួរ​តែ​ដឹង​អំពី Selena Gomez已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កំសាន្ត
Tags: