Kagawa ជួយ​ Dortmund ឈ្នះ​លើ​ Worfsburg ចុង​ម៉ោង​

កាល​ពី​យប់​មិញ​ក្លឹប​ Borussia Dortmund បាន​យក​ឈ្នះ​យ៉ាង​ប្រផិត​ប្រផើយ​ដោយ​លទ្ធផល​២​តល់​នឹង​១​លើ​ក្លឹប​ Worfsburg ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Dortmund បាន​បើ​ការ​នាំ​មុខ​មុន​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Marco Reus នៅ​នាទី​ទី​៣២​ ប៉ុន្តែ​នៅ​នាទី​ទី​៩០+១​ខ្សែ​ការពារ​ Dortmund បាន​សាង​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​កីឡាករ​ Ricardo Rodriquez ទទួល​បាន​ឱកាស​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​តាម​ស្មើ​ឲ្យ​ Worfsburg តែ​អ្វីៗ​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ​គឺ​២​នាទី​បន្ទាប់​ពោល​គឺ​នាទី​ទី​៩០+៣​ទៅ​ហើយ​កីឡាករ​ Shinji Kagawa បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យ​ជំនះ​សម្រាប់​ Dortmund ។

អត្ថបទ ៖ វិចទ័រ