ខ្សែ​ការពារ​មួយ​រូប​របស់​ Juventus និយាយ​ថា​ Ronaldo ងាយ​រារាំង​ជាង​ Messi

ថ្មីៗ​នេះ​ខ្សែ​ការពារ​ចាស់​វស្សា​របស់​ក្លឹប​ Juventus កីឡាករ​ Giorgio Chiellini បាន​រំលឹក​ពី​បទ​ពិសោធន៍​ដែល​គាត់​ធ្លាប់​បាន​ប្រឈម​មុខ​ជាមួយ​ Cristiano Ronaldo នឹង​ Lionel Messi នា​ពេល​កន្លង​មក​ ហើយ​គាត់​បាន​លើក​ឡើង​ថា​កីឡាករ​ Ronaldo ងាយ​ស្រួល​រារាំង​ជាង​កីឡាករ​ Messi ។

ដោយ​យោង​តាម​គេហទំព័រ​ Euro Sport កីឡាករ​ Chiellini បាន​និយាយ​ថា​ « ការ​ឆ្លង​កាត់​ការ​ប្រកួត​ច្រើន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ស្វែង​យល់​ពី​វិធី​សាស្ត្រ​រារាំង​គូ​ប្រកួត​ ជា​ពិសេស​យើង​ស្វែង​យល់​ពី​លក្ខណៈ​របស់​ដៃ​គូ​ប្រកួត​ » ។

Chiellini បន្ត​ថា​ « សម្រាប់​ខ្ញុំ​ការ​ប្រឈម​នឹង​ Ronaldo នឹង​ Messi គឺ​សុទ្ធ​តែ​ពិបាក​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ Ronaldo គឺ​ងាយ​រារាំង​ជាង​ព្រោះ​អ្វី​ដែល​សំខាន់​គឺ​អាច​បិទ​ជើង​ស្ដាំ​គេ​ឲ្យ​ជាប់​ហើយ​ដណ្ដើម​បាល់​ចេញ​ពី​ជើង​គេ​ ប៉ុន្តែ​សម្រាប់​ Messi គឺ​មិន​ដូច្នេះ​ទេ​ការ​បត់​បែន​យ៉ាង​រហ័ស​គេ​ រួម​ផ្សំ​នឹង​ការ​អូស​បាល់​ដែល​ស្ទើរ​ជាប់​នឹង​ជើង​របស់​គេ​​គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​អ្នក​​ប្រហែល​ជា​អាច​ត្រឹម​ព្យាយាម​បន្ថយ​ចលនា​របស់​គេ​នឹង​បន់​ព្រះ​ដើម្បី​ជួយ​អ្នក​អាច​រារាំង​គេ​បាន​ប៉ុណ្ណោះ​ » ។

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​សម្ដី​របស់​គាត់​ ?

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ការពារ​មួយ​រូប​របស់​ Juventus និយាយ​ថា​ Ronaldo ងាយ​រារាំង​ជាង​ Messi已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ជីវិតនិងសង្គម
Tags: