ចោរ​ក្មេង​ស្ទើរភ្លើង​គាស់​ដំបូលផ្ទះ​ជួល ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច

ខេត្ត​កែប ៖ មាន​ករណី​ចោរ​គាស់​ដំបូលផ្ទះ​ជួល​មួយ​កន្លែង នៅ​ក្បែរ​ហាង​ខារ៉ាអូខេ ហេង​ហេង ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កាលពី​វេលា​ម៉ោង​៥​និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦​។  ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម ម៉ុ​ល ហៅ​ជ្រូក  ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

ប្រ​ភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង​ម្ចាស់ផ្ទះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងកែប ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ស​ង្ស័​យ័​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។

ជុំវិញ​ករណី​នៃ​ការ​សាកសួរ​ទៅ​លើ​ជនសង្ស័យ​ពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងកែប​លើ​ការ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នោះ យើង​នៅ​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​លទ្ធផល​នៃ​ការ​សាកសួរ​ជនសង្ស័យ​ថា តើយ​កបាន​អ្វីខ្លះ​នៅឡើយ​នោះ​ទេ ពីព្រោះ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​សាកសួរ​នៅឡើយ​។ ប៉ុន្តែ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ជនសង្ស័យ​រូប​នេះ ក្រោយ​ពី​ការ​សាកសួរ​ចប់​អាច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕