តើ​តារា​កូរ៉េ​រូប​ណា​ខ្លះ​ដែល​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​ ?

យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ Gallup Korea ចូល​រួម​ដោយ​បុរស​និង​ស្ត្រី​ 1700 នាក់​​ពី​ថ្ងៃ​ទី 29 ខែ​តុលា ដល់​ថ្ងៃ​ទី 21 ខែ​វិច្ឆិកា (បី​សប្តាហ៍)។

តារា​សម្ដែង​ស្រី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​បំផុត​នៅ​ឆ្នាំ​នេះ​គឺ​ Hwang Jung Eum ជាមួយ​នឹង​លទ្ធផល​ 14,4 % នៃ​ការ​បោះ​ឆ្នោត​ ! នាង​បាន​ទទួល​សេចក្ដី​ស្រឡាញ់​យ៉ាង​សម្បើម​សម្រាប់​ការ​សំដែង​របស់​នាង​នៅ​ក្នុង​ឆ្នាំ​នេះ​ក្នុង​ខ្សែ​ភាពយន្ត​របស់​នាង​ដូចជា​ “Kill Me, Heal Me” និង “She was pretty”។

ដូច​គ្នា​ដែរ​រឿង​តំណែង​ទី​ ២ និង​ទី ៣បាន​លើ​តួ​ឯក​ក្នុង​​រឿង​ “My Love from the Star” ​គឺ​តារា​សម្ដែង​​ Kim Soo Hyun ហើយ​និង​ Jun Ji Hyun ដែល​ទទួល​បាន​លទ្ធផល 10.4%

តំណែង​ទី៤ បាន​ទៅ​លើ​តារា​ប្រុស​ Yoo Ah In នៅ​ក្នុង​រឿង​ Six Flying Dragons ក្នុង​លទ្ធផល​ 9.4%។

រី​ឯ​តំណែង​ទី៥​បាន​ទៅ​លើ​តារា​សម្ដែង​ Park Seo Joon ក្នុង​លទ្ធផល​ 7.8%។

ចំណែក​ឯ​ទី​៦​បាន​ទៅ​លើ​ Jun In Hwa ក្នុង​លទ្ធ​ផល​ 7.6%

តំណែង​ទី​៧​និង​៨​បាន​ទៅ​លើ​ Kim Tae hee និង​ Go Doo Shim ក្នុង​លទ្ធផល​ 6.0%

តំណែង​ទី៩ ក្នុង​លទ្ធផល​ 4.8% បាន​ទៅ​លើ​ Ji Sung

តំណែង​ចុង​ក្រោយ​ក្នុង​លទ្ធផល​ 3.4% បាន​ទៅ​លើ​ Kim Hae Ae

តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​លទ្ធផល​នេះ?

  • តើ​តារា​កូរ៉េ​រូប​ណា​ខ្លះ​ដែល​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:កីឡា
Tags: