ការ​ចងចាំ​លោក Michael Jackson សម្រាប់ថ្ងៃ​ខួប​នៃ​ការ​ស្លាប់​របស់​គាត់

ស្តេច​ចម្រៀង POP លោក Michael Jackson បាន​ស្លាប់​កាល​ពី​ថ្ងៃទី​ ២៥ មិថុនា ២០០៩ ដោយសាជំងឺ។ ទោះ​ជា​យ៉ាង​សំរាប់​ម្សិលមិញ​ជាថ្ងៃគំរប់​ខួប​នៃ​កា​ស្លាប់​ ៦ ឆ្នាំរបស់​លោក​ ​ក៏​មាន​អ្នក​គាំទ្រ​គាត់​ជា​ច្រើន​ដែល​ពួកគេ​មាន​អារម្មណ៍ហាក់​​ដូចជា​នៅ​ថ្មីៗ នៅឡើយ ។ យ៉ាងណាមិញ​ស្តេច​ចម្រៀង POP ​ដែល​ល្បី​ជុំវិញ​ពិភពលោក​​ដែល​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​​ក៏​ដោយ​ ក៏​នៅ​តែ​មាន​អ្នក​គាំទ្រ​​រូប​គាត់ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

ក្រុម Pentatonix របស់​អ៊ីតាលី​បាន​ធ្វើ​ការ​សម្ដែង​ចម្រៀង​មួយ​ដែល​មាន​ចំណង​ជើង​ថា​ “Evolution of Michael Jackson” ដើម្បី​រំលឹក​ពី ស្តេច​ចម្រៀង POP លោកMichael Jackson នឹង​មាន​ចំនួន​អ្នក​ចូល​ទស្សនាជាង​ ៣ លាន​នាក់ នឹងបាន​​ចម្រៀង​ដ៏​ពេញនិយម​របស់​ Michael Jackson ចំនួន ២៥ បទ​ផង​ដែរ​។

តាមរយៈ​ការ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​​ “A rose for Michael Jackson” ​បាន​ឲ្យ​ដឹង​ថា​ មាន​អ្នកខ្លះ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ Forest Lawn Memorial Park ក្នុង​ Hollywood Hills នៃ​រដ្ឋ​ California ដើម្បី​មើល​ផ្នូរ​របស់​គាត់​ ខណៈ​មានអ្នក​គាំទ្រ​ខ្លះ​ទៀត​​​​មក​ពី​ជុំវិញ​ពិភពលោក​ក៏បាន​ទិញ​ផ្កា​កុលាប​តាមរយៈ​ក្រុមហ៊ុន Paypal ​និងបាន​​ផ្ញើ​សារ​ដើម្បី​រំលឹកដល់​​ស្តេច​ចម្រៀង ​​ Michael Jackson ផង​ដែរ​។ ហើយ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បញ្ចេញ​ពី​អារម្មណ៍​របស់​ពួក​គេ​ សំរាប់សេចក្ដី​ស្រឡាញ់​នឹង​ការ​បាត់បង់​រូប​គាត់​។ ចំនែក​ឯ​អ្នក​ខ្លះវិញ​ទៀត​​បាន​សរសេរ​ថា​ក្នុង Status ថា “នៅ​តែ​មាន​អ្នក​ជា​រៀង​រហូត​នៅ​ក្នុង​ចិត្ត​របស់​ពួក​យើង​ និង​បាន​សរសើរ​គាត់​ផង​ដែរ”។

ទស្សនាបទពេញនិយមរបស់លោក Michael Jackson ទាំងអស់គ្នា៖



ប្រែសម្រួលដោយៈ សូររីកា

ប្រភព៖ CNN

  • ការ​ចងចាំ​លោក Michael Jackson សម្រាប់ថ្ងៃ​ខួប​នៃ​ការ​ស្លាប់​របស់​គាត់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:បច្ចេកវិទ្យា
Tags: