នាឡិកា​ Alcatel OneTouch Watch ពិតជា​ស្រស់​ស្អាត​មែន​

ក្រុមហ៊ុន Alcatel OneTouch  បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​​នូវនាឡិកា​របស់ខ្លួននៅ​ក្នុង​កម្មវិធី​ពិពណ៌​ CES 2015 ខណៈដែល​បាន​ដាក់​លក់​​ពីរ​ទៅ​បី​ខែ​កន្លង​មកហើយ​នៅ​លើ​គេហទំព័រ​ Amazon ដែល​មាន​តំលៃ​ 149.99 ​ដុល្លា​ ។ កាល​ពី​ការ​ចាប់​ផ្តើម​តំបូង​របស់​នាឡិកា​មួយ​នេះ​គឺ​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​​គឺ ពណ៌ខ្មៅ “Black sport band” ក៏ប៉ុន្តែ​ថ្ងៃនេះ​ Alcatel OneTouch បាន​ចេញ​ version ថ្មី​មួយទៀត​គឺ​ពណ៌ស​។

ជម្រើស​ពណ៌ស​ថ្មីនេះ​ គឺ​អាច​រក​ទិញ​បាន​នៅ​ក្រុមហ៊ុន ក៏​ដូចជា​ ​Website របស់​ Alcatel OneTouch ដែល​មាន​តំលៃ​ដូច​ទៅ​នឹង​​ពណ៌ខ្មៅ​ផង​ដែរ​ ដែល​ជា​​តម្លៃ​មួយ​សមរម្យ​ ខណៈ​ដែល​ពណ៌​ថ្មី​មួយ​នេះ​អាច​មាន​ទំហំ​ តូច ឬ​មធ្យម ”Small/Medium” គឺ (7.2- អ៊ីញ band)។

នាឡិកា​មួយ​នេះ​មាន​រាង​រលោង​, រចនា​រាង​ជា​រង្វង់​, តែមិន​ដូច​ជានាឡិកា Moto 360 ឬ LG G Watch R ឡើយ។ វា​​ជា​ប្រភេទ​ sport “flat tire” ​នៅ​ផ្នែក​ខាង​ក្រោម​ នៃ​អេក្រង់​មាន​ទំហំ 1.22 អ៊ីញ អ្នក​អាច​បិទ​បើក​ជា​លក្ខណៈ​ Touch screen និង​ម៉ឺនុយ​ (menu) នៅ​ខាង​ស្តាំ​ នៃ​ពាក់​កណ្តាល​នាឡិកា​។ នាឡិកា​​នេះ​បាន​ផលិត​ឡើង​ពី​លោហៈធាតុ​ និង​ ខ្សែ​របស់​វា​ ផលិត​ចេញ​​កៅស៊ូ​​​ដែល​មាន​ច្រើន​ជម្រើស។ ការ​បង្ហាញ​ម៉ោង​របស់វា​គឺ​មាន​​​លក្ខណៈ​ជា​​ calories ផ្សេងៗ​ និង​មាន​បំពាក់​កម្មវិធី​ស្ទង់​ចង្វាក់​បេះដូង​ និង កំរិត IP67 ផង​ដែរ៕


ប្រភព៖

  • នាឡិកា​ Alcatel OneTouch Watch ពិតជា​ស្រស់​ស្អាត​មែន​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: