​​​​​​ទី​​​​​​បំផុត​​​គណបក្ស​ប្រឆាំង​​​​​​​​​​​​​​​​​​​​​​ប្រកាស​បញ្ចប់​ការ​ធ្វើពហិការ​មិនចូល​សភា​​​​របស់​​​​​​ខ្លួន​​​​​​​​​ហើយ

គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។ បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។ លោកថ្លែងថា “របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃស្អែកផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះយើងនឹងចូលរួមកិច្ចប្រជុំនេះ”។ របៀបវារៈនេះរួមមានសំណើច្បាប់ការពារអ្នកផ្តល់សេវាថែទាំសុខភាព សេចក្ដីព្រាងច្បាប់មួយចំនួនពាក់ព័ន្ធអាស៊ាន និងសំណើតែងតាំងអគ្គសវនករជាតិឡើងវិញសម្រាប់៥ឆ្នាំបន្ទាប់។គណបក្សសង្គ្រោះជាតិបានគេចមិនចូលរួមសម័យប្រជុំនៃរដ្ឋសភាចាប់តាំងពីខែឧសភាមកម៉្លេះដើម្បីតវ៉ានឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ និងការមិនគោរពជាទូទៅរបស់រដ្ឋាភិបាលចំពោះអភ័យឯកសិទ្ធិតំណាងរាស្ត្រ។ ទោះជាយ៉ាងណា សូម្បីកាលពីម្សិលមិញលោក អេង ឆៃអ៊ាង បានព្យាយាមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិអាចនឹងដើរចេញពីសម័យប្រជុំនេះ។ លោកមានប្រសាសន៍ថា គណបក្សប្រឆាំងប្រហែលជានៅតែជ្រើសរើសមិនចូលរួមក្នុងករណី “ភាពតានតឹងផ្នែកនយោបាយ” កើនឡើងភ្លាមៗមួយរំពេច។ លោកគូសបញ្ជាក់ថា ”បើគ្មានភាពតានតឹងផ្នែកនយោបាយទេ យើងនឹងចូលរួមការប្រជុំសភានៅថ្ងៃស្អែក។ ជាគោលការណ៍យើងនឹងចូលរួមការប្រជុំនេះ”។ លោកលើកឡើងបន្ថែមទៀតថា ប្រភពដែលអាចធ្វើឱ្យមានភាពតានតឹងទាំងនោះគឺការតវ៉ាដែលគេរំពឹងថានឹងកើតមានឡើងដើម្បីស្វាគមន៍លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃនេះ។ វិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានមួយកាលពីថ្ងៃពុធពាក់ព័ន្ធលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ ដោយក្នុងនោះលោកមានប្រសាសន៍ថា សហគមន៍ខ្មែរនៅក្នុងទីក្រុងនេះនឹងតវ៉ាប្រឆាំងដំណើរទស្សនកិច្ចនេះ។ លោកបញ្ជាក់ថា លោកព្រួយបារម្ភថា ការតវ៉ានៅក្នុងប្រទេសអូស្ត្រាលី នឹងបង្កឱ្យមានបាតុកម្មប្រឆាំងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ ទាក់ទិនបញ្ហានេះ លោក ហុង លីម មិនបានឆ្លើយតបសំណើសុំការបំភ្លឺទេ។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានប្ដេជ្ញាទទួលយកអាសនៈសភារបស់ខ្លួនវិញដោយគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយ” ដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនេះមានប្រសាសន៍កាលពីខែមុនថាត្រូវបានតម្រូវដើម្បីបញ្ចប់ការធ្វើពហិការ។ លោក […]

The post ​​​​​​ទី​​​​​​បំផុត​​​គណបក្ស​ប្រឆាំង​​​​​​​​​​​​​​​​​​​​​​ប្រកាស​បញ្ចប់​ការ​ធ្វើពហិការ​មិនចូល​សភា​​​​របស់​​​​​​ខ្លួន​​​​​​​​​ហើយ appeared first on The Cambodia Daily.