លោក កឹម សុខា​​​ ត្រឡប់​​​ទៅ​​​សម្ងំ​​​លាក់​​​ខ្លួន​​​វិញ​​​ ហេតុ​​​អ្វី​​​​​​លោកធ្វើ​​​បែបនេះ?

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានចេញពីកន្លែងលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិរយៈពេលប្រហែល១ម៉ោងកាលពីម្សិលមិញ ដើម្បីទៅចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី។ នេះទើបតែជាលើកដំបូងទេដែលលោកបានចាកចេញពីកន្លែងលាក់ខ្លួនចាប់តាំងពីនគរបាលប្រដាប់អាវុធបានបង្ហាញខ្លួននៅទីនោះកាលពីថ្ងៃទី២៦ ខែឧសភាដើម្បីព្យាយាមចាប់ខ្លួនលោកពាក់ព័ន្ធការចោទប្រកាន់ពីបទបដិសេធមិនព្រមបង្ហាញខ្លួននៅក្នុងតុលាការ ដោយទីបំផុតបានត្រឹមតែចាកចេញមកវិញដោយដៃទទេ។ប៉ុន្តែគ្មានការខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនរូបលោកឡើយកាលពីថ្ងៃពុធ ហើយអាជ្ញាធរបានលើកឡើងថា លោកនឹងនៅតែមានសេរីភាពរហូតដល់បណ្តឹងឧទ្ធរណ៍នៅក្នុងសំណុំរឿងរបស់លោកត្រូវបានលើកយកមកបើកសវនាការ។ ស្ថានភាពនេះបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនចោទជាសំណួរថា ហេតុអ្វីបានជាលោក កឹម សុខា ឥស្សរជនប្រឆាំងដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសត្រឡប់ទៅសម្ងំលាក់ខ្លួនវិញ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកនៅតែមានការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រធានស្តីទីគណបក្សរូបនេះ។ លោកបានមានប្រសាសន៍ថា “យើងមិនទាន់មានអារម្មណ៍ថា មានសុវត្ថិភាពនៅឡើយទេ។ ហេតុដូច្នេះហើយទើបគាត់ត្រឡប់ទៅស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សវិញ។ យើងនៅមានការសង្ស័យនៅឡើយអំពីស្ថានភាពនេះ”។ មុនពេលលោក កឹម សុខា មានរឿងជំពាក់វាក់វិននៅក្នុងសំណុំរឿង “សញ្ចរកម្ម” ទាក់ទិននឹងស្រីកំណាន់ម្នាក់ដែលឥឡូវបានធ្វើឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ខែនោះ លោកតែងតែជួបប្រជុំជាមួយអ្នកគាំទ្រនៅទូទាំងប្រទេសជាប្រចាំ ដោយថ្លែងសុន្ទរកថាអមដោយការប្រើពាក្យរិះគន់ធ្ងន់ៗអំពីភាពចាំចាច់នៅក្នុងការប្រើប្រាស់ការបោះឆ្នោតនាពេលខាងមុខដើម្បីដណ្តើមអំណាចពីគណបក្សកាន់អំណាច។ រដ្ឋាភិបាលមិនបានព្យាយាមលាក់បាំងការស្អប់ខ្ពើមរបស់ខ្លួនចំពោះការប្រើពាក្យរិះគន់ធ្ងន់ៗរបស់អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះឡើយ។ ដោយពន្យល់អំពីការសម្រេចកាលពីឆ្នាំមុនរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការដកលោក កឹម សុខាចេញពីតំណែងជាអនុប្រធានរដ្ឋសភានោះ លោក ជាម យៀប តំណាងរាស្ត្រគណបក្សកាន់អំណាចនេះបានលើកឡើងថា ការប្រើពាក្យរិះគន់ធ្ងន់ៗរបស់លោក កឹម សុខា វាយប្រហារមកលើរដ្ឋាភិបាលរំលោភរដ្ឋធម្មនុញ្ញ។ លោក ជាម យៀប បានលើកឡើងអំឡុងពេលនោះថា “គាត់ទៅកន្លែងណាក៏ដោយ គាត់ តែងតែបង្កើតភាពចលាចលគ្រប់ពេលដែល ប៉ះពាល់ដល់សន្តិភាព ហើយទង្វើនេះត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ “។ ដោយការគំរាមចាប់ខ្លួន និងទោសជាប់ពន្ធនាគារកំពុងតែធ្វើឲ្យលោកព្រួយបារម្ភនោះ ក្រុមអ្នកវិភាគបានលើកឡើងកាលពីម្សិលមិញថា ការវិលត្រឡប់របស់លោក កឹម សុខា ទៅកាន់ទីស្នាក់ការកណ្តាលគណបក្សវិញគឺទំនងជាដោយសារមានការព្រួយបារម្ភថា លោកនឹងមិនត្រូវបានអនុញ្ញាតឲ្យមានសេរីភាពឡើយ ប្រសិនបើលោកវិលត្រឡប់មកចេញមុខជាសាធារណៈឡើងវិញ ព្រមទាំងដោយសារកលល្បិចនយោបាយមួយចំនួនផងដែរ។ លោក អៀ សុផល សាស្ត្រាចារ្យរងផ្នែកការទូតនិងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អេនជឺឡេស បានមានប្រសាសន៍ថា “គាត់ត្រឡប់ទៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិវិញដោយមិនទៅចុះឈ្មោះនៅក្នុងខេត្តកំពង់ចាមកន្លែងដែលលោកតែងតែទៅចុះឈ្មោះតាមទម្លាប់ធម្មតា […]

The post លោក កឹម សុខា​​​ ត្រឡប់​​​ទៅ​​​សម្ងំ​​​លាក់​​​ខ្លួន​​​វិញ​​​ ហេតុ​​​អ្វី​​​​​​លោកធ្វើ​​​បែបនេះ? appeared first on The Cambodia Daily.