ការដឹកនាំ​រដូវកាល​ដំបូង​របស់​ Pep Guardiola នៅ​ Man City អាច​នឹង​ជួប​បញ្ហា​ព្រោះ…

នៅរដូវកាលក្រោយលោក Pep Guardiola នឹងចាកចេញពីក្លឹប Bayern Munich ដើម្បីដឹកនាំក្លឹបជើងខ្លាំងមួយនៅអង់គ្លេសគឺ Manchester City ។ តែយ៉ាងណាថ្មីមានដំណឹងមិនល្អសម្រាប់រដូវកាលដំបូងរបស់លោក Pep Guardiola នៅក្នុងប្រទេសអង់គ្លេសព្រោះ Man City អាចប្រឈមការពិន័យការទិញដូរកីឡាករពីសំណាក់ FIFA ។

បើតាមការចុះផ្សាយរបស់ Gazzetta dello Sport បានឲ្យដឹងថាបច្ចុប្បន្ន FIFA កំពុងធ្វើការស៊ើបអង្កេតអំពីទិញដូរកីឡាករមួយរូបរបស់ Man City កាលពីឆ្នាំ២០១៤គឺកីឡាករ Myles Beerman ដែលកាលនោះបានទិញពីក្លឹប Floriana AC ហើយពេលនោះ Beerman មានអាយុ១៥ឆ្នាំ ។

តែយ៉ាងណាតាមការសង្ស័យ FIFA គឺ Man City បានចុះកិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាកររូបនេះគឺតាំងពីគេមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះគឺអាចមុនការដោះដូរត្រូវបានប្រកាសជាផ្លូវការ២ឆ្នាំដែលនេះមានន័យថាអាយុរបស់គេស្ថិតក្រោមអាយុដែលអាចផ្ទេរបាន ។

យ៉ាងណាបច្ចុប្បន្ន FIFA កំពុងស្វែងរកឯកសារពីក្លឹប Floriana AC អំពីកាលបរិច្ឆេទនៃការដោះដូរនោះនៅក្នុងចន្លោះឆ្នាំ២០១២-២០១៤ឲ្យបានពិតប្រាកដ ។ តែបើរកឃើញថាដូចនេះអ្វីដែល FIFA សង្ស័យនោះមានន័យថា Man City នឹងត្រូវពិន័យមិនឲ្យទិញដូរកីឡាករតាមការសម្រេចរបស់ FIFA ដែលនេះពិតជាបញ្ហាដ៏ធំមួយសម្រាប់លោក Pep Guardiola ជាក់ជាមិនខាន ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ការដឹកនាំ​រដូវកាល​ដំបូង​របស់​ Pep Guardiola នៅ​ Man City អាច​នឹង​ជួប​បញ្ហា​ព្រោះ…已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: