អ្នក​ចាំ​ទី​របស់​ក្លឹប​ Barcelona រូប​នេះ​បង្ហើប​ពី​គម្រោង​ចាក​ចេញ​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​

អ្នក​ចាំ​ទី​មួយ​រូប​របស់​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona គឺ​កីឡាករ​ Marc-Andre ter Stergen បាន​បង្ហើប​ថា​ខ្លួន​មាន​គម្រោង​ចាក​ចេញ​ពី​ក្លឹប​ Barcelona ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ ។

​អ្នក​ចាំ​ទី​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​គឺ​ត្រូវ​បាន​គ្រូ​បង្វឹក​របស់​ក្លឹប​ Barcelona គឺ​លោក​ Luis Enrique ដាក់​លេង​តែ​នៅ​ពេល​ប្រកួត​ Copa del Rey និង​ UEFA Champion League ប៉ុណ្ណោះ​ខណៈ​ភារ​កិច្ច​លេង​ប្រចាំ​សប្ដាហ៍​នៅ​ក្រប​ខណ្ឌ​ La Liga គឺ​ប្រគល់​ឲ្យ​អ្នក​ចាំទី​សញ្ជាតិ​ឈីលី​គឺ​កីឡាករ​ Claudio Bravo ។

បើ​ទោះ​ជា​បាន​លេង​ជា​រឿយៗ​ប៉ុន្តែ​កីឡាករ​ Stergen មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ខណៈ​គេ​ចង់​មាន​ឱកាស​លេង​ច្រើន​ជាង​នេះ​ ។ ដោយ​ Ster Gen បាន​និយាយ​ប្រាប់​ TZ ថា​ « ខ្ញុំ​ចង់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​រីក​ចម្រើន​ ខ្ញុំ​ចង់​មាន​ឱកាស​លេង​ឲ្យ​បាន​ច្រើន​ជាង​នេះ​ » ។

Stergen បន្ត​ថា​ « ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ខ្ញុំ​ប្រហែល​ជា​បង្ហាញ​ខ្លួន​បាន​២៥​ប្រកួត​ វា​មិន​មែន​ជា​ចំនួន​តិច​ទេ​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​អង្គុយ​កៅ​អី​បម្រុង​ច្រើន​ជាង​ការ​បង្ហាញ​ខ្លួន​នោះ​ទេ​ ជាក់​ស្ដែង​​ក្រោយ​វិល​ត្រលប់​ពី​ជួយ​ជម្រើស​ជាតិ​ខ្ញុំ​នឹង​ត្រលប់​មក​អង្គុយ​នៅ​កៅអី​បម្រុង​វិញ​ នៅ​ពេល​មាន​ការ​ប្រកួត​ដ៏​ធំ​នៅ​ La Liga គឺ​ El Clasico ( នា​ថ្ងៃ​ទី​០២​ខែ​មេសា​ ) ដូចនេះ​ខ្ញុំ​សូវ​សប្បាយ​ចិត្ត​ទេ​ ហើយ​ប្រហែល​ជា​ត្រូវ​ចាក​ចេញ​ដើម្បី​មាន​ឱកាស​ល្អ​ជាង​នេះ​ » ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Stergen កំពុង​តែ​ស្ថិត​ក្នុង​គោល​ដៅ​របស់​ក្លឹប​ Liverpool ខណៈ​មាន​ក្លឹប​មួយ​ចំនួន​ទៀត​ក៏​ចង់​បាន​រូប​គេ​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អ្នក​ចាំ​ទី​របស់​ក្លឹប​ Barcelona រូប​នេះ​បង្ហើប​ពី​គម្រោង​ចាក​ចេញ​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:វីដេអូ
Tags: