​​វិមាន​រដ្ឋសភា​ និង​សេតវិមាន​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ត្រូវ​បិទ​ទ្វារ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ

ជន​សង្ស័យ​ប្រដាប់​អាវុធ​ម្នាក់​ បាន​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​ត្រួត​ពិនិត្យ​ភ្ញៀវ​ចូល​ទស្សនា​វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ ហើយ​​ផ្ចង់​កាំភ្លើង​សំដៅ​មន្រ្តី​ប៉ូលិស និង​ធ្វើ​ការ​បាញ់​ប្រហារ​តែ​ម្តង​ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ ទី ២៨ ខែ មិនា​។ ​​

​​វិមាន​រដ្ឋសភា​ និង​សេតវិមាន​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ត្រូវ​បិទ​ទ្វារ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ

ភ្លាម​ៗ​នៅ​ពេល​ដែល​មាន​ការ​បាញ់​ប្រហារ​ អ្នក​ធ្វើ​ការ​ទាំង​អស់​ត្រូវ​បាន​​ប្រាប់​ឲ្យ​​នៅ​មួយ​កន្លែង​ ហើយ​វិមាន​រដ្ឋសភា និង​សេតវិមាន​អាមេរិក​ ត្រូវ​បាន​បិទ​ទ្វារ​។ យ៉ាង​ណា​ការ​បាញ់​ប្រហារ​នេះ​ ត្រូវ​បាន​បង្រ្កាប​ភ្លាមៗ​ផង​ដែរ​ បន្ទាប់​ពី​ខ្មាំង​កាំភ្លើង​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ ហើយ​មាន​តែ​ស្រ្តី​ម្នាក់​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​​ប៉ុណ្ណោះ​ដែល​រង​របួស​។
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ប្រធាន​ប៉ូលិស​វិមាន​រដ្ឋសភា​​អាមេរិក​ បាន​និយាយ​ថា​ ប៉ូលិស​បាន​ស្គាល់​អត្តសញ្ញាណ​របស់​ខ្មាំង​កាំ​ភ្លើង​ហើយ​ ចំណែក​ព័ត៌មាន​ដែល​ថា​ មាន​មនុស្ស​ម្នាក់​ព្យាយាម​ចូល​ទៅ​ក្នុង​​សេតវិមាន​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​មន្រ្តី​ប៉ូលិស​បដិសេធ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភ្លាមៗ​ក្រោយ​ពេល​កើត​ហេតុ​បាញ់​ប្រហារ​ ផ្លូវ​នៅ​ក្នុង​​តំបន់​នោះ​ត្រូវ​បាន​បិទ ព្រម​ទាំង​មាន​ការ​បញ្ជូន​ប៉ូលិស​ជា​ច្រើន​​ទៅ​រក្សា​សន្តិសុខ​នៅ​ទី​នោះ​ផង​ដែរ​។ ចំណែក​មនុស្ស​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋសភា ត្រូវ​បាន​ប្រាប់​ឲ្យ​រក​កន្លែង​ជ្រក​ដែល​មាន​សុវត្ថិភាព​ ហើយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ចេញ​ ឬ​ចូល​ក្នុង​អាគារ​បរិវេណ​ វិមាន​រដ្ឋសភា​នោះ​ទេ​។ យ៉ាងណា​ក៏​ដោយ ប្រហែល​មួយ​ម៉ោង​ក្រោយ​ការ​បាញ់​ប្រហារ​ ការ​បិទ​ទ្វារ​វិមាន​រដ្ឋសភា និង​សេតវិមាន​ ក៏​ត្រូវ​បាន​ដកចេញ​វិញ​ផង​ដែរ​ ។​ ជាមួយ​គ្នា​នេះ​ដែរ នៅ​មិន​ទាន់​ការ​រាយការណ៍​​ ឬ​ភស្តុតាង​បញ្ជាក់​ថា ការ​បាញ់​ប្រហារ​នេះ​ មាន​ជាប់​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ឬ​យ៉ាង​ណា​នោះ​ទេ​។

​​វិមាន​រដ្ឋសភា​ និង​សេតវិមាន​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ត្រូវ​បិទ​ទ្វារ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ

ប្រែ​សម្រួល​៖ Sophany
ប្រភព ៖

  • ​​វិមាន​រដ្ឋសភា​ និង​សេតវិមាន​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ត្រូវ​បិទ​ទ្វារ​បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: