Apartment កម្ពស់​ ១១៧ ម៉ែត្រ​មួយ​នេះ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ​បញ្ឈរ​ដំបូង​គេ​បំផុត​ក្នុង​ពិភពលោក, ស្អាត​ទេ ?

យើងធ្លាប់តែឃើញព្រៃដុះនៅលើដីរាបស្មើឬតំបន់ភ្នំជាដើម ប៉ុន្តែ Apartment ដ៏ស្រស់ស្អាតមួយនេះនឹងបង្កើតជាទស្សនីយភាពព្រៃបញ្ឈរឡើងទៅលើ នៅចំកណ្ដាលទីក្រុងតែម្ដង។

អគារ Apartment មួយនេះត្រូវបានរចនាដោយវិស្វករដ៏ជំនាញលោក Stefano Boeri ដែលវាកំពុងតែត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុង Lausanne ប្រទេស ស្វីស ដែលវាត្រូវបានគេប៉ាន់ស្មានថានឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់នេះ។ លោក Stefano Boeri បានបញ្ជាក់ប្រាប់ថា ផ្នែកមួយចនួននៃអគារមួយនេះត្រូវបានចំលងចេញពីប៉មដ៏ល្បីនៅក្នុងទីក្រុង Milan ប្រទេស អ៊ីតាលី ដែលមានឈ្មោះថា La Tour Des Cedres (The tower of Cedars) ។

បើតាមគម្រោងរបស់លោក Boeri នៅពេលដែល Apartment នេះក៏សាងរួចរាល់វានឹងក្លាយទៅជាព្រៃបញ្ឈរដំបូងគេបំផុតក្នុងពិភពលោក ដោយសារ គ្រប់ជាន់នៃអគារសុទ្ធសឹងតែដាំលំអទៅដោយដើមឈើពណ៌បៃតងចម្រុះប្រភេទ ដែលសរុបទាំងអស់មានជាង ១៨០០០ ដើម ។ ក្នុងនោះដែរលោកក៏បានបន្ថែមថា អគារមួយនេះគឺជាការរួមបញ្ចូលគ្នា រវាង ធម្មជាតិ និង ឧស្សាហូបនីយកម្ម ។

ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត បរិយាកាសបែបធម្មជាតិ បូកផ្សំជាមួយនឹងខ្យល់អាកាសបរិសុទ្ធ លោក Boeri មានជំនឿជាក់ថា វានឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនដែលចង់បានការរស់នៅបែបទាន់សម័យ ប៉ុន្តែមានលក្ខណៈជាធម្មជាតិ៕

ប្រិយមិត្តយល់យ៉ាងណាដែរចំពោះ Apartment មួយនេះ ?

  • Apartment កម្ពស់​ ១១៧ ម៉ែត្រ​មួយ​នេះ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ​បញ្ឈរ​ដំបូង​គេ​បំផុត​ក្នុង​ពិភពលោក, ស្អាត​ទេ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:វីដេអូ
Tags: