បះ​សក់​ជាមួយ​នឹង​លោក​គ្រូ​ម្នាក់​តែង​ខ្លួន​ជា​តួ​អង្គ​តុក្កតា​ស្រី

គ្រូ​បង្រៀន​ជនជាតិ​ចិន​​ដែល​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ហួស​ចិត្ត និង​ស្ងើច​សរសើរ​ពី​ការ​តែ​ខ្លួន​ជា​តួអង្គ​តុក្កតា​ស្រី​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Cosplay របស់​គាត់។

មុន​ដំបូង​មិន​មាន​នរណា​បាន​ដឹង​ឬ​ចាប់​អារម្មណ៍​អំពី​រឿង​នេះ​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​មួយ​សិស្ស​របស់​គាត់​ម្នាក់​ក៏​បាន​ស្វែង​រក​រូបភាព​ Cosplay តួ​អង្គ​តុក្កតា​ស្រី​ជាច្រើន ស្រាប់​តែ​ប្រទះ​ឃើញ​នូវ​មនុស្ស​ស្រី​ដ៏​ស្រស់​ស្អាត​និង​ស៊ិចស៊ី​ម្នាក់​​ក្នុង​ឈុត Cosplay ជា​ច្រើន​ឈុត ប៉ុន្តែ​អ្វី​ដែល​សិស្ស​នោះ​ចាប់​អារម្មណ៍​បំផុត​គឺ​នារី​ម្នាក់​នោះ​មាន​មុខ​មាត់​ដូចជា​លោក​គ្រូ​របស់​ខ្លួន។

បន្ទាប់​មក​គេ​ក៏​បាន​ Chat តាម​រយៈ​ WeChat ទៅ​សួរ​លោកគ្រូ​ដោយ​ផ្ទាល់​ គាត់​ក៏​បាន​សារភាព​ថា​វា​ពិត​ជា​រូប​របស់​គាត់​មែន ​គាត់​តែង​តែ​ តែង​ខ្លួន​របៀប​នេះ​ ហើយ​គាត់​បាន​បង្ហោះ​​​រូប​ថត​ក្នុង​ឈុត Cosplay ជា​តុក្កតា​ស្រី​ជា​ច្រើន​ចូល​ទៅ​ក្នុង​គណនី​ Weibo របស់​គាត់។

រូបពិតរបស់លោកគ្រូ

 

ក្រោយ​ពី​រឿង​ហេតុ​នេះ​បែក​ការណ៍ វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ជា​គ្រូ​បង្រៀន​របស់​គាត់​នោះ​ទេ តែ​បែរ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ល្បី ដោយ​គ្រាន់​តែ​ពេល​រឿង​រ៉ាវ​ត្រូវ​បាន​លាត​ត្រដាង​ភ្លាម​អ្នក​​ Follow គណនី​ Weibo របស់​គាត់​ កើន​ឡើង​ជាង​​ជាង 20,000 នាក់ ៕​​​​

ប្រែសម្រួល ៖ Mini Nano

  • បះ​សក់​ជាមួយ​នឹង​លោក​គ្រូ​ម្នាក់​តែង​ខ្លួន​ជា​តួ​អង្គ​តុក្កតា​ស្រី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: