Ibrahimovic បង្ហើប​ប្រាប់​ថា​បើ​ចង់​ចុះ​កុង​ត្រា​ជាមួយ​គេ​ត្រូវ​នាំ​ទាំង​ចុង​ភៅ​គេ​ទៅ​ផង​

ថ្មីៗនេះក្លឹប Manchester United បានឲ្យដឹងថាខ្លួននឹងឈានដល់កិច្ចព្រមព្រៀងផ្លូវការជាមួយខ្សែប្រយុទ្ធដ៏មុតស្រួចសញ្ជាតិស៊ុយអែតគឺកីឡាករ Zlatan Ibrahimovic នៅក្នុងសប្ដាហ៍នេះហើយ ។

ដោយឡែកម្សិលមិញនេះកីឡាករ Ibrahimovic បានបង្ហោះពាក្យប៉ុន្មានឃ្លាតាមរយៈ Instagram ដែលបង្ហាញថារូបគេនឹងនាំចុងភៅជនជាតិបារាំងដ៏ល្បីគឺលោក Joel Robuchon ដែលជាចុងភៅផ្ទាល់ខ្លួនគេនៅ PSG ទៅកាន់ក្លឹបថ្មីដែលខ្លួនទៅ ។ ដោយនៅលើ Instagram របស់ Ibrahimovic បានបង្ហោះថា « I will bring my chef from Paris with me to my next destination » ។

យ៉ាងណាយោងតាមការបង្ហោះនេះគឺដូចជាបង្ហាញឲ្យ Man Utd ដឹងថាពួកគេត្រូវសម្រេចការចចារក្នុងនាំយកចុងភៅសំណព្វចិត្តរបស់ Ibrahimovic ដើម្បីអាចសម្រេចដល់ការចុះកិច្ចព្រមព្រៀងជាមួយគេ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ibrahimovic បង្ហើប​ប្រាប់​ថា​បើ​ចង់​ចុះ​កុង​ត្រា​ជាមួយ​គេ​ត្រូវ​នាំ​ទាំង​ចុង​ភៅ​គេ​ទៅ​ផង​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:បច្ចេកវិទ្យា
Tags: