ធនាគារ​មួយ​របស់​រុស្ស៊ី​ប្រកាស​ផ្ដល់​ធានា​រ៉ាប់រង​ហ្គេម Pokémon Go ដោយ​ឥត​គិត​ថ្លៃ

មួយរយៈចុងក្រោយនេះព័ត៌មានដែលទាក់ទងទៅនឹងហ្គេម Pokémon Go ត្រូវបានចុះផ្សាយស្ទើរតែរៀងរាល់ថ្ងៃ នឹងស្ទើរតែគ្រប់សារព័ត៌មាន ដែលមានទាំងល្អ អាក្រក់ និងប្លែកៗជាដើម។

ដោយមើលឃើញដូចនេះ ធនាគារដ៏ធំមួយរបស់រុស្ស៊ីដែលមានឈ្មោះថា Sberbank បានប្រកាសពីការផ្ដល់ជូនដោយឥតគិតថ្លៃនូវសេវាកម្មធានារ៉ាប់រងយ៉ាងពិសេសមួយសម្រាប់អ្នកលេងហ្គេម Pokémon Go ដែលប័ណ្ណធានារ៉ាប់រងនេះមានតម្លៃ 50,000 rubles (800 ដុល្លារ)។

លោក Maksim Chernin ដែលជា CEO របស់ Sberbank Life Insurance បានមានប្រសាសន៍ថា “ដោយមើលឃើញថាប្រទេសមួយចំនួនត្រូវបានគេរាយការណ៍ថាមានអ្នកលេង Pokémon Go មួយចំនួនបានរងរបួសនៅពេលដែលតាមចាប់សត្វ Pokémon យើងក៏បង្កើតនូវសេវាកម្មដ៏ពិសេសមួយសម្រាប់អ្នកលេងហ្គេមមួយនេះ គឺជាសេវាកម្មធានារ៉ាប់រងគ្រោះដែលបណ្ដាលមកពីការលេងហ្គេមមួយនេះ” ។

ប័ណ្ណធានារ៉ាប់រងនេះ នឹងផ្ដល់ជូននូវការធានាលើសុវត្ថិភាពរបស់អ្នកលេងហ្គេម Pokémon Go ហើយការផ្ដល់សំណងទៅកាន់អតិថិជនគឺអាស្រ័យទៅលើថាតើការរងរបួសដោយសារការហ្គេម Pokémon Go មានកម្រិតខ្លាំងឬស្រាលប៉ុណ្ណា ។ ប៉ុន្តែចំពោះចំនួនកំណត់ក៏ដូចជារយៈពេលផុតកំណត់នៃការផ្ដល់ជូននូវប័ណ្ណធានារ៉ាប់រងនេះដោយឥតគិតថ្លៃ មិនត្រូវបានខាងតំណាងក្រុមហ៊ុនបញ្ជាក់នៅឡើងទេ៕

  • ធនាគារ​មួយ​របស់​រុស្ស៊ី​ប្រកាស​ផ្ដល់​ធានា​រ៉ាប់រង​ហ្គេម Pokémon Go ដោយ​ឥត​គិត​ថ្លៃ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: