I’m an Albatraoz ​ច្រៀង​មធ្យម​ទេ តែ​ភ្លេង​វិញ​ត្រូវ​ចិត្ត​យុវវ័យ​តែ​ម្ដង

បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ I’m an Albatraoz ​ជា​ប្រភេទ​បទ​ចម្រៀង​បែប​កន្ត្រាក់​អារម្មណ៍​ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ស្រទាប់​យុវវ័យ។

​បទ​នេះ​​ត្រូវ​បាន​​និពន្ធ​ទាំង​បទ​ភ្លេង​និង​ទំនុក​ច្រៀង​ដោយ​លោក Aron Michael Ekberg ឬ​​មនុស្ស​ភាគ​ច្រើន​ស្គាល់​គាត់​ថា AronChupa ហើយ​​​ច្រៀង​ដោយ​កញ្ញ Nora Ekberg ដែល​ជា​​ប្អូន​ស្រី​របស់​គាត់​​ ។

I’m an Albatraoz ​ត្រូវ​បាន Upload ទៅ​ក្នុង​បណ្ដាញ​ Youtube តាំង​ពី​ថ្ងៃ​ទី 13 ខែ​តុលា ឆ្នាំ 2014 មក​ម្ល៉េះ ប៉ុន្តែ​វា​នៅ​តែ​ពេញ​និយម​មក​ដល់​ឥលូវ​ បើ​ក្រឡេក​មើល​​ចំនួន​ចូល​ទស្សនា​ឯ​នោះ​វិញ​គឺ​មិន​អន់​នោះ​ទេ​ ដោយ​បទ​ចម្រៀង​មួយ​នេះ​មាន​អ្នក​ទស្សនា​រហូត​ទៅ​ដល់ 229,748,667 ដង ដែល​ជា​ចំនួន​ដ៏​ខ្ពស់​​។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា Aron Michael Ekberg ឬ AronChupa ​គឺ​ជា​អ្នក​ចម្រៀង​ តន្ត្រី​ករ អ្នក​និពន្ធ​ និង​ Dj ដ៏​ល្បី​ល្បាញ​ របស់​ប្រទេស​ ស៊ុយអែដ ដែល​មាន​អាយុ 24 ឆ្នាំ ។ ជាង​នេះ​ទៅ​ទៀត​គាត់​ក៏​ជា​ សមាជិក​ក្រុម​តន្រ្តី electro-hip hop មួយ​ដែល​មាន​ឈ្មោះ​ថា Albatraoz និង​​ជា​ម្ចាស់​ផលិត​កម្ម​​មួយ​រូប​ផង​ដែរ។ ក្រៅ​ពី​ការ​ងារ​សិល្បៈ​គាត់​​នៅ​មាន​មុខ​របរ​មួយ​ទៀត​គឺ​ជា កីឡាករ​បាល់​ទាត់​របស់​ក្លឹប​ Byttorps IF៕​

ទស្សនាវីដេអូ​ចម្រៀង​ទាំង​អស់​គ្នា ៖

ប្រភព ៖  & Youtube
ប្រែ​សម្រួល​ដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG

  • I’m an Albatraoz ​ច្រៀង​មធ្យម​ទេ តែ​ភ្លេង​វិញ​ត្រូវ​ចិត្ត​យុវវ័យ​តែ​ម្ដង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: