Google Maps នឹង​បញ្ចេញ​មុខ​ងារ​ថ្មី​មួយ​ទៀត​ដែល​អាច​មាន​សមត្ថភាព​ដឹង​ថា​យើង​កំពុង​ទៅ​ណា

Google កំពុង​បន្ថែម​មុខ​ងារ​ថ្មី​មួយ​ទៅ​ទៀត​ទៅ​លើ​ឧបករណ៍​Android របស់​ខ្លួន​ដែល​ឆ្លាត​ជាង​ការ​គិត​ទុក​របស់​យើង។​មុខ​ងារ​Driving Mode នឹង​ប្រើ​ប្រាស់​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​របស់​យើង​រួម​ជាមួយ​នឹងទី​តាំង​ដែល​យើង​កំពុង​ស្ថិត​នៅ​ហើយ​វា​នឹង​ព្យាយាម​ស្វែង​រក​ថា​លោក​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា។

Google Maps version 9.19​នឹង​មក​ជាមួយ​នឹង​មុខ​ងារ​ថ្មី​ខាង​លើ​ហើយ​ពេល​នេះ​កំពុង​តែ​ដាក់​អោយ​ដោនឡូត​នៅ​លើ​Play Store តែ​វា​អាស្រ័យ​ទៅ​លើ​ទីតាំង​ដែល​យើង​រស់​នៅ​ផង​ដែរ​។លោក​អ្នក​ក៏​អាច​ដំឡើង​វា​ខាង​ក្រៅ​បាន​ផង​ដែរ​តែ​វា​រៀង​ស៊ាំ​ញាំ​បន្តិច​ដូច្នេះ​យើង​គួរ​រង់​ចាំ​ដល់​វា​ដាក់​ក្នុង​Play Store សិន​ព្រោះ​វា​មិន​យូរ​ណាស់​ណា​ទេ​។

​​​​​​​សម្រាប់​អ្នក​ប្រើ​ប្រាស់​iOS ហើយ​ចង់​បាន​មុខ​ងារ​នេះ​លោក​អ្នក​ប្រហែល​ជា​រង់​ចាំ​យូរ​បន្តិច តែ​វា​ក៏​គង់​តែ​ដាក់​អោយ​update ជាក់​ជាមិនខាន​ដូច​មុខ​ងារ​offline Maps អឹចឹង​ដែរ៕

  • Google Maps នឹង​បញ្ចេញ​មុខ​ងារ​ថ្មី​មួយ​ទៀត​ដែល​អាច​មាន​សមត្ថភាព​ដឹង​ថា​យើង​កំពុង​ទៅ​ណា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: