ដោយ​សារ​​អ៊ីនធឺណិត​ ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​អាច​រៃ​អង្គាស​ប្រាក់​ដើម្បី​ប្ដូរ​​តម្រង់​នោម​​ឲ្យ​ឪពុក​ខ្លួន

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​បណ្ដាញ​សង្គម​ Facebook ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​ក្មេង​ប្រុស​ម្នាក់​នេះ​តាម​រយៈ​រូបភាព​កំប្លែង​ដែល​គេ​ហៅ​ថា​ (Meme ឬ Troll) ជាក់​ជា​មិន​ខាន។

 

ក្មេង​ប្រុស​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Sammy Griner សព្វ​ថ្ងៃ​គេ​មាន​អាយុ 8 ឆ្នាំ ដែល​រហ័ស​នាម​ របស់​គេ​នៅ​ក្នុង Internet គឺ Success Kid ។ រូប​ថត​ដែល​ល្បី​​​របស់​គេ​​នោះ​ត្រូវ​បាន​ថត​ដោយ​ម្ដាយ​របស់​គេ​ ដែល​មាន​ឈ្មោះ​ថា លោកស្រី Laney Griner នៅ​ថ្ងៃទី 26 ខែសីហា ឆ្នាំ 2007 ដែល​ពេល​នោះ​ គេ​ទើប​តែ​មាន​ អាយុ ១១ ខែ​តែ​ប៉ុណ្ណោះ។

ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រៃ​អង្គាស​ប្រាក់​បាន​ជាង 10ម៉ឺន​ដុល្លារ​ សម្រាប់​ជួយ​ឪពុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Justin Grinerក្នុង​ការ​ប្ដូរ​តម្រង​នោម​ថ្មី។ លោក​ Griner អាយុ​ដែល​មាន​អាយុ 36 ឆ្នាំ​ ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​តាំង​ពី​ឆ្នាំ 2006 មក​ម្ល៉េះ​ ហើយ​តម្រង់​នោម​របស់​គាត់​ចាប់​ផ្ដើម​ខូច​ខាត​ធ្ងន់​ធ្ងរ​នៅ​កំឡុង​ឆ្នាំ 2009។

ដោយ​ Sammy Griner ចាប់​ផ្ដើម​ល្បី​តាំង​ពី​ឆ្នាំ 2007 មក​ម្ល៉េះ​ ម្លោះ​​​ហើយ​នៅ​ពេល​ដែល​ឪពុក​របស់​គេ​ឈឺ​ធ្ងន់ ​ក្រុម​គ្រួសារ​របស់​គេ ក៏​បាន​​នឹក​ឃើញ​ពី​ការ​បង្កើត​ Page មួយ​ដែល​ដាក់​ឈ្មោះ​ថា​ GoFundMe ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​សង្គ្រោះ​លោក Griner ។ មនុស្ស​ម្នា​​ជា​ច្រើន​ដែល​ចូល​ចិត្ត​ប្រើប្រាស់​ Internet ​នៅ​ពេល​ដែល​ដឹង​ថា​បុរស​ដែល​ត្រូវ​ការ​ជំនួយ​គឺ​ឪពុក​របស់​ Success Kids ពួកគេ​បាន​នាំ​គ្នា​បរិច្ចាគ​ប្រាក់​មួយ​ចំនួន​ទៅ​តាម​លទ្ធភាព​របស់​ពួកគេ។

លោក​ស្រី​ Laney Griner ដែល​​ជា​ម្ដាយ​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​បាន​និយាយ​ថា​ បើ​សិន​ជា​គ្មាន​ប្រាក់​គ្រប់​គ្រាន់​នោះ​ទេ​ ប្ដី​លោក​ស្រី​ក៏​មិន​អាច​ព្យាបាល​ជា​នោះ​ដែរ ព្រោះ​ថ្លៃ​ព្យាបាល និង​ថ្លៃ​ប្ដូរ​តម្រង​នោម​ គឺ​វា​មាន​តម្លៃ​ថ្លៃ​ហួស​ពី​សមត្ថភាព​របស់​គ្រួសារ​គាត់។ លោក​ស្រី​បាន​បន្ត​ថា​ ម្ដាយ​ក្មេក​លោក​ស្រី​គឺ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មួយ​នេះ ហើយ​ប្ដី​លោក​ស្រី​ពិត​ជា​មាន​សំណាង​ណាស់។

លោក​ស្រី​ក៏​បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នក​ដែល​បាន​បរិច្ចាគ​ប្រាក់​សម្រាប់​ជួយ​សង្គ្រោះ​​ប្ដី​របស់​លោក​ស្រី លោក​ស្រី​​ក៏​បាន​បន្ថែម​ទៀត​ថា​ កូន​ខ្ញុំ​ពិត​ជា​ផ្ដល់​សំណាង​ដល់​ពួក​យើង​មែន ហើយ​អ្វី​​ដែល​គួរ​តែ​អរគុណ​ទៀត​នោះ​គឺ អ៊ីនធឺណិត៕​​​​

ប្រែ​សម្រួល​ដោយ ៖ Mr DEE
ប្រភព ៖ 

  • ដោយ​សារ​​អ៊ីនធឺណិត​ ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​អាច​រៃ​អង្គាស​ប្រាក់​ដើម្បី​ប្ដូរ​​តម្រង់​នោម​​ឲ្យ​ឪពុក​ខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: