កីឡាករ​មួយ​រូប​ដែល​សូម្បី​តែ​ Sir Alex ក៏​ចង់​ឲ្យ​ Man Utd ទិញ​ដែរនោះ​​ ​ពេល​នេះ​ត្រូវ​ Bayern Munich ទិញ​បាន​មុន​ហើយ​

កាលមួយរយៈមុនក្លឹប Manchester United បានបង្ហើបពីការទិញខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Benfica គឺកីឡាករ Renato Sanches ខណៈក្នុងគម្រោងនោះក៏មានការ ផងដែរ ។

តែកាលពីម្សិលមិញនេះក្លឹប Bayern Munich ឯណោះវិញបែរជាប្រកាសជាផ្លូវការថាខ្លួនបានទិញកីឡាករ Renato Sanchez រួចរាល់ហើយទៅវិញ ។ ខណៈយោងតាម The Mirror បានបញ្ជាក់ថា Bayern Munich បានចំណាយប្រាក់ប្រមាណជា៣៥លានផោនដើម្បីទិញខ្សែបម្រើវ័យ១៨ឆ្នាំនេះពី Benfica ។

យ៉ាងណាដំណឹងនេះពិតជាធ្វើឲ្យគាំទ្រក្លឹប Man Utd មានការខកចិត្តមែនទែនព្រោះពួកគេក៏ពេញចិត្តទេពកោសល្យរបស់កីឡាករ Sanches នេះផងដែរ ។ ជាការពិតកីឡាករ Sanches ទើបតែបង្ហាញខ្លួនឲ្យឈុតធំរបស់ Benfica នៅរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាភាពលេចធ្លោរបស់គេគឺល្បឿន ភាពវ័យឆ្លាតក្នុងការបញ្ជូនបាល់ ក៏ដូចជាតិចនិកញាក់បាល់ផងដែរ ដែលធ្វើក្លឹបជាច្រើនពេញចិត្តនឹងគេ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​មួយ​រូប​ដែល​សូម្បី​តែ​ Sir Alex ក៏​ចង់​ឲ្យ​ Man Utd ទិញ​ដែរនោះ​​ ​ពេល​នេះ​ត្រូវ​ Bayern Munich ទិញ​បាន​មុន​ហើយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: