ការ​ស៊ុត​ដ៏​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​រូប​នេះ​ជួយ​ឲ្យ​ Leicester City បន្ត​កាន់​កាប់​កំពូល​តារាង​ដោយ​សុវត្ថិភាព​

ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣០​នៃ​ក្រប​ខណ្ឌ​ Premier League កាល​ពី​យប់​មិញ​ក្លឹប​កំពូល​តារាង​ Liecester City បន្ត​ជ័យជំនះ​របស់​ខ្លួន​ដោយ​ផ្ដួល​ក្លឹប​ Newcastle United ដោយ​លទ្ធផល​១​ទល់​នឹង​០​ ។

យ៉ាង​ណា​មួយ​គ្រាប់​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ Leicester City ឈ្នះ​យប់​មិញ​គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​គឺ​កីឡាករ​ Shinji Okazaki ក្រោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​សំណាក់​មិត្ត​រួម​របស់​គេ​គឺ​កីឡាករ​ Jamie Vardy ។

បន្ទាប់​ពី​ជ័យជំនះ​នេះ​ធ្វើ​ឲ្យក្លឹប​ Leicester City បន្ត​ឈរ​កំពូល​តារាង​ Premier League ដោយ​មាន​៦៣​ពិន្ទុ​គឺ​លើស​ក្លឹប​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​គឺ​ Tottenham Hortspur ចំនួន​៥​ពិន្ទុ​ ។ ដោយ​សារ​តែ​ការ​បន្ត​ជ័យជំនះ​របស់​ខ្លួន​បែប​នេះ​រឹត​តែ​ធ្វើ​ឲ្យ​គ្រប់​អាច​សន្និដ្ឋាន​ថា​ក្លឹប​ដែល​មាន​ប្រវត្តិ​១៣២​ឆ្នាំ​មួយ​នេះ​នឹង​អាច​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ផង​ដែរ​ ហើយ។

អត្ថបទ ៖ វិចទ័រ

  • ការ​ស៊ុត​ដ៏​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​រូប​នេះ​ជួយ​ឲ្យ​ Leicester City បន្ត​កាន់​កាប់​កំពូល​តារាង​ដោយ​សុវត្ថិភាព​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: