​ស្ត្រី​រ៉ាំ​ង​រដូវ​គួ​រញ៉ាំ និង​តម​អាហារ​អ្វី​ខ្លះ​ទៅ​?

​ស្ត្រី​រ៉ាំ​ង​រដូវ​គួ​រញ៉ាំ និង​តម​អាហារ​អ្វី​ខ្លះ​ទៅ​?

​ស្ត្រី​រ៉ាំ​ង​រដូវ​គឺជា​ដំណាក់កាល​ជីវិត​មួយ​ដែល​មាន​ភាពស្មុគស្មាញ​ខ្លាំង​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ស្រី​។ យ៉ាងណាមិញ​បញ្ហា​នេះ​មាន​ការប៉ះពាល់​ទៅលើ​ជីវិត​រស់នៅ រាងកាយ និង​សុខភាព​ពួកគាត់​តែម្តង​។ ប៉ុន្តែ​មាន​វិធី​ច្រើនណាស់​ដែល​អាច​ជួយ​កាត់បន្ថយ​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​លើ​ស្ត្រីៗ​បាន​។ ក្រៅ​ពី​វិធី​បំបាត់​ស្ត្រេ​ស ពួកគាត់​ក៏​ត្រូវតែ​គិតគូ​ដល់​ចំណីអាហារ​ផងដែរ​ដើម្បី​ឲ្យ​ជីវិត​កាន់តែ​ងាយស្រួល​។

​ស្ត្រី​រ៉ាំ​ង​រដូវ ច្រើន​តែ​ត្រូវបាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ចៀសវាង​ការ​តម​អាហារ និង​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​។ ក្រៅពីនេះ គួរតែ​មាន​ការ​ហាត់ប្រាណ បន្ធូរ​អារម្មណ៍ និង​គេង​ឲ្យបាន​គ្រប់គ្រាន់​ផង​ដែរ​។

បង្កើន​ការ​ញ៉ាំ​ជាតិ​សរសៃ​
បើសិន​ជា​អ្នក​មាន​បញ្ហា​បន្ទោបង់​មិន​ទៀងទាត់ និង​ទល់លាមក​ដោយសារតែ​ការ​រ៉ាំ​ង​រដូវ​នោះ ចូរ​ស្វែងរក​វិធី​ធម្មជាតិ​ដើម្បី​ដោះស្រាយ​ទៅ​។ ការ​ទល់លាមក​ច្រើនតែ​ពិបាក​នឹង​ព្យាបាល​ណា​ជា​ពិសេស​ស្ត្រី​រ៉ាំ​ង​រដូវ​តែម្តង​។ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ច្រើន និង​ទឹក​ច្រើន​នោះ នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​បាន​ខ្លះ ហើយក៏​ជា​ដំបូន្មាន​របស់​គ្រូពេទ្យ​ក្នុង​ការព្យាបាល​ផងដែរ​។

កុំ​តម​អាហារ​
ការ​តម​អាហារ​នឹង​ធ្វើឲ្យ​ស្រកទ​ម្ងន់ ប៉ុន្តែ​វា​ជា​ទម្លាប់​ដែល​នាំឲ្យ​មាន​ជំងឺ​ទៅវិញ​ទេ​។ ចូរ​ចាំ​ថា អត្រា​នៃ​ការរំលាយ​អាហារ​ក្នុង​ខ្លួន​នឹង​ថយចុះ​នៅពេល​មនុស្ស​អាយុ​កាន់តែច្រើន ហើយ​ការ​តម​អាហារ​គ្រាន់តែ​បង្កបញ្ហា​ដល់​ផ្លូវ​រំលាយ​អាហារ​កាន់តែ​ច្រើន​ប៉ុណ្ណោះ​លើ​ស្ត្រី​រ៉ាំ​ង​រដូវ​។ គាត់​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ Phyto-estrogenic ឲ្យបាន​ច្រើន​វិញ ដែល​វា​មាន​នៅក្នុង​សណ្តែកសៀង និង​ប្រូ​ខូលី​។​

បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​
ចូរ​បង្កើន​ការ​ញ៉ាំ​អាហារ​ទាំង​សម្បូរ​ជាតិ​កាលស្យូម និង​សរសៃ​ដើម្បី​ជួយ​ប្រឆាំង​នឹង​រោគ​សញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហា​រណា​ដែល​មាន​ជាតិ​ខ្លាញ់ Saturated លាយ​ជាតិ​ប្រៃ និង​ផ្អែម​។

ក្រៅពី​គិតគូ​ដល់​ចំណីអាហារ ស្ត្រី​រ៉ាំ​ង​រដូវ​តម្រូវ​ឲ្យ​ថែរក្សា​រាង​ឲ្យបាន​ស្លីម​ល្អ​តាមរយៈ​ការ​ហាត់ប្រាណ​តិចៗ​។ ដូច្នេះ​ពួកគាត់​អាច​ហាត់ប្រាណ​យ៉ាងហោចណាស់ ១០​នាទី​នៅ​ពេល​ព្រឹក និង ១០​នាទី​នៅពេល​យប់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ healthybuilderz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។