​ស្ត្រី​មាន​ផ្ទៃពោះ​៖ ជំងឺ Down Syndrome មិន​គួរ​ឲ្យ​កើតលើ​កូន​របស់​អ្នក​ទេ​

​ស្ត្រី​មាន​ផ្ទៃពោះ​៖ ជំងឺ Down Syndrome មិន​គួរ​ឲ្យ​កើតលើ​កូន​របស់​អ្នក​ទេ​

​ការ​ធ្វើ​តេស្ត​រក​មើល​ជំងឺ Down Syndrome ឬ​ជំងឺ​ឡប់​សាតិ គឺ​អាច​ធ្វើបាន​ក្នុង​ត្រីមាស​ទី​១ និង​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ​។ តេស្ត​ទាំងនេះ​នឹង​ប្រាប់​អ្នក​បើសិនជា​កូន​មាន​ការ​ប្រឈម​នឹង​ជំងឺ Down Syndrome នេះ​។

​ជំងឺ Down Syndrome គឺ​ជា​ជំងឺ​ដំណរ​ពូជ​មួយ​ប្រភែទ​ដែល​កើតឡើង​ភ្លាមៗ​ក្នុងពេល​មាន​ផ្ទៃពោះ​ជាពិសេស​ក្នុងពេល​ដែល​អំប្រ៊ីយ៉ុង​ចាប់​រៀបចំ​ខ្លួន​ជា​កូន​មនុស្ស​តែម្តង​។ ធម្មតា មនុស្ស​ទូទៅ​មាន​ក្រូម៉ូសូម ២៣​គូ ប៉ុន្តែ​ក្មេង​ដែល​មាន​ជំងឺ Down Syndrome មាន ២៣​គូ​ដែរ ប៉ុន្តែ​គូ​ទៅ​២១ ស្រាប់តែ​មាន​ក្រូម៉ូសូម​៣​ទៅវិញ​។

ការ​ធ្វើ​តេស្ត​ក្នុង​ត្រីមាស​ដំបូង​
ការ​ធ្វើ​តេស្ត​នេះ​រួមមាន ការ​ធ្វើតេស្ត​ឈាម និង​ការថត​អេកូ​។ ស្ត្រី​នឹង​ត្រូវ​ធ្វើ​តេស្ត​ដោយ​ការថត​អេកូ​ចំនួន​ពីរ​ដង​ក្នុង​ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ដូចជា​៖

  • ​មាន​ផ្ទៃពោះ​នៅ​ចន្លោះ​សប្តាហ៍​ទី ៨ ទៅ​ទី​១៤ ដើម្បី​កំណត់​អាយុ​
  • ​Nuchal Translucency Scan (​ជា​ការថត​អេកូ​ពិសេស​មួយ​ប្រភេទ​ដើម្បី​រក​ជំងឺ Down Syndrome) ដែល​ធ្វើ​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ និង​ទី ១៣ និង ថ្ងៃទី​៦ នៃ​ការ​មាន​ផ្ទៃពោះ (​ពេល​ខ្លះ​អាច​និយាយ​ថា​ធ្វើ​នៅ​សប្តាហ៍​ទី​១២)​។​

​បើសិន​ជា​អ្នក​ជ្រើសរើស​ការរក​មើលជំងឺ Down Syndrome ការថត​អេកូ​ដោយ​កំណត់​អាយុ​កូន និង Nuchal Translucency Scan អាច​ធ្វើឡើង​ក្នុង​ពេល​តែ​មួយ​តែម្តង​បាន នៅ​ចន្លោះ​សប្តាហ៍​ទី​១១ និង​ទី​១៣​។​

​ចំពោះ​ការ​ធ្វើ​តេស្ត​ឈាម​វិញ​គឺ​ធ្វើ​នៅ​អាយុ​គ័រ ៩ ទៅ ១២​សប្តាហ៍​។ តេស្ត​ឈាម​នេះ​នឹង​វាស់​ទៅលើ​កម្រិត​អ័រម៉ូន​ពីរ​ប្រភេទ​ខុសៗ​គ្នា​ដែល​កើន​ឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ នៅ​ពេល​រក​ឃើញ​មាន​បញ្ហា​ជំងឺ​ហ្សែ​ន​ណាមួយ អ័រម៉ូន​ទាំងនេះ​នឹង​កើនឡើង​មិនធម្មតា​ជាមិនខាន​។

ការ​ធ្វើ​តេស្ត​នៅ​ត្រីមាស​ទី​២
បើសិន​ជា​អ្នក​មិន​អាច​ធ្វើ​តេស្ត​ពីរ​មុខ​ខាងលើ​ក្នុង​ត្រីមាស​ដំបូង​តែ​នោះ អ្នក​ក៏​នៅតែ​អាច​ធ្វើ​តេស្ត​ឈាម​ផ្សេង​មួយទៀត​នៅ​ចន្លោះ​សប្តាហ​ទី ១៤ ទៅ​២០​ដែរ​។
​តេស្ត​នេះ​ហៅថា Triple Test ឬ Maternal Serum Screening (MSS) ដែល​ធ្វើឡើង​ដើម្បី​វា​ស់នូ​កម្រិត​ប្រូតេអ៊ីន​ដែលមាន​ជាប់​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​។ ចំពោះ​លទ្ធផល​របស់​វា​ក៏​នឹង​ជួយ​បញ្ជាក់បន្ថែម​ថា​អាច​នឹង​មាន​ជំងឺ Down Syndrome ឬ​អត់​។

តេស្ត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​កាន់តែច្បាស់​
បើសិន​ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ខាងលើ​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ការ​ប្រឈម​នឹង​កូន​កើត​ជំងឺ Down Syndrome មែន​នោះ គ្រូពេទ្យ​នឹង​ពន្យល់​ប្រាប់​អ្នក ហើយ​ក៏​ជួយ​សម្រេចចិត្តថា​តើ​អ្នក​ត្រូវ​ធ្វើ​តេស្ត​បន្ថែមទៀត​ឬ​អត់​។ ព្រោះ​តេស្ត​មួយទៀត​នឹង​ជួយ​បញ្ជាក់​ច្បាស់​អំពី​ចម្លើយ​ថា​មាន​ជំងឺ​ឬ​អត់​ហើយ​។
​តេស្ត​នោះ​មានឈ្មោះ​ថា Aminocentesis ឬ Chorionic Villus Sample ដែល​គេ​តម្រូវ​បូម​ទឹកភ្លោះ​ទៅពិនិត្យ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។