ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦១)

ភាគ​ទី​៦១

ហួងយុង​ភ្ញាក់​ព្រើត​ងាក​មក​ឃើញ​កួកឆេង​នាង​និយាយ​លែង​ចេញ។ យុវជន យុវតី​ស្រវា​ឱប​គ្នា​ជាប់​មួយ​ស្របក់ ទើប​អង្គុយ​លើ​ដុំ​ថ្ម​ជិត​គ្នា ហួងយុង​ចាប់​ផ្ដើម​និទាន​រឿង​ពី​នេះ​ពី​នោះ​ដ៏​សែន​រីករាយ។ គេ​ទើប​ឃ្លាត​ប៉ុន្មាន​ថ្ងៃ​សោះ​ តែ​គេ​មាន​អារម្មណ៍​ដូច​ឆ្ងាយ​ពី​គ្នា​រាប់​ឆ្នាំ​ទៅ​ហើយ។ ការ​នឹក​រលឹក​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​បាន​ដំណាល​ឡើង​ដូច​លាជ​ផ្ទុះ។ គេ​ស្រលាញ់​គ្នា​ដោយ​សេចក្ដី​ស្មោះ​ត្រង់​ជ្រះ​ថ្លា​ជា​ទី​បំផុត។ ហួងយុង​ពន្យល់​កាល​ពី​យប់​នោះ​ នាង​ឃើញ​ស្ថានការណ៍​តាន​តឹង​ពេក​ នាង​ឃាត់​ឪពុក​មិន​បាន​ក៏​ធ្វើ​ជា​លោត​សម្លាប់​ខ្លួន​ក្នុង​បឹង​ថៃហ៊ូ​ ហើយ​ពួន​លាក់​ខ្លួន​ក្នុង​បឹង​នោះ ​រហូត​ដល់​ឪពុក​ចាក​ចេញ​ទៅ​ ទើប​ចូល​ទៅ​សួរ​ឪពុក​កូន​លុឆឹងហ្វុង​ក្នុង​ភូមិ​លុជាជង​បាន​ដឹង​ថា​ កួកឆេង​និង​គ្រូ​ទាំង​៦ បាន​សុខ​សប្បាយ​នាង​ត្រេក​អរ​ជាអនេក។

 

នាង​មក​ស្ដាយ​ក្រោយ​ដែរ​ថា មិន​គួរ​ចង់​ការពារ​ជីវិត​កួកឆេង​រហូត​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ចំពោះ​ឪពុក​សោះ​ តែ​ការ​នេះ​ហួស​ទៅ​ហើយ! នាង​ក៏​ដឹង​ទៀត​ថា​ កួកឆេង​បាន​សង​សឹក​ឪពុក​រួច​ ហើយ​បាន​ទាំង​ចង​មេត្រី​ភាព​ជាមួយ​យាង​ខាង​នាំ​គ្នា​ទៅ​តាម​ដាន​វានយានលា​ផង។ ទើប​នាង​ ត្រាច់​ចរ​តាម​កួកឆេង​ពុំ​ឱ្យ​ព្រាត់​គ្នា​ធ្វើ​ដំណើរ​ស្កាត់​ផ្លូវ​មិត្ត​ជា​ទី​ស្រឡាញ់​នេះ ​រៀប​ចំ​ទទួល​មិត្ត​នៅ​គ្រប់​ដំណាក់​ជា​ការ​ដែល​យាង​ខាង​ស្មានថា​ លុឆឹង​ហ្វុង​បាន​រៀប​ចំ​ទទួល​ខ្លួន​និង​កួកឆេង។ កួក​ឆេង​ឭ​សព្វ​គ្រប់​ក៏​មាន​សេចក្ដី​រំភើប​ទ្វេ​ឡើង​ ស្នេហា​ដ៏​បរិសុទ្ធ​រវាង​អ្នក​ទាំង​ពីរ​ក៏​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ឡើង។​ ហួង​យុង​ងងុយ​ពេក​ក៏​ផ្អែក​ទៅ​លើ​ស្មា​កួក​ឆេង​សង់​លក់​យ៉ាង​ឆ្ងាញ់។ កួក​ឆេង​រឹត​តែ​ថ្នម​មិន​ហ៊ាន​កម្រើក ខ្លាច​មិត្ត​នារី​របស់​ខ្លួន​ភ្ញាក់….។

 

ក្នុង​សភាពការណ៍​ដ៏​ស្ងាត់​ជ្រងំ​នេះ ​កួក​ឆេង​លាន់​ឭ​ស្នូរ​និយាយ​គ្នា​រវើយ​ៗ​ថា៖
«យើង​ស៊ើប​ដឹង​បន្ទប់​អ្នក​នាង​ឆឹង​ហើយ ​គឺ​នៅ​ក្រោយ​សួន​ច្បារ​នៃ​ស្រុក​រិយាង​នេះ។»
សំឡេង​ម្នាក់​ទៀត​ឆ្លើយ​ថា៖
«​ល្អ​ណាស់! បើ​អ៊ីចឹង​យើង​ត្រូវ​ទៅ​កាន់​ទី​នោះ​ឱ្យ​បាន​ឆាប់!» អ្នក​ទាំង​ពីរ​ឆ្លើយ​ឆ្លង​គ្នា​តិចៗ តែ​មក​ពី​យប់​ស្ងាត់​ផង ម្យ៉ាង​ទៀត​កួកឆេង​មាន​ត្រចៀក​វៃ​ណាស់​ផង ទើប​ស្ដាប់​ឭ​គ្មាន​ចន្លោះ​ពាក្យ​មួយ​ម៉ាត់។»
កួកឆេង​សង្ស័យ​អ្នក​ទាំង​ពីរ​លង់​លក់​ស្រាប់​តែ​ក្រោក​ភីង​ឡើង ស្ទុះ​ទៅ​ពួន​ក្រោម​ដើម​ស្រស់​មួយ​ធំ ស្រែក​ហៅ​ថា៖
«បង​ឆេង! បង​ឯង​ដេញ​តាម​ខ្ញុំ​ប្រញាប់​មក​!»

 

ចុច​អាន​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ